ភ្នំពេញ៖ អាចនិយាយបានថា កញ្ញា ញឹម ច័ន្ទថន ជាតារាចម្រៀង និង សម្ដែងទទួលបានការគាំទ្រពីប្រិយមិត្តយ៉ាងខ្លាំង ទៅលើអាជីពខ្លួន តាំងពីឈានជើងចូលវិស័យសិល្បៈកន្លងមក។ ក្នុងនោះផងដែរ កញ្ញា ក៏ទទួលបានការគាំទ្រ នៅឯខាងក្រៅប្រទេសយ៉ាងគួរឲ្យកត់សម្គាល់ និងបានចេញទៅសម្ដែងបានច្រើនប្រទេស មិនធម្មតា។

ជាមួយគ្នានេះដែរ កាលពីថ្មីៗនេះ គេសង្កេតឃើញថា ត្រូវជាថ្ងៃខួបកំណើតរបស់ កញ្ញា ញឹម ច័ន្ទថន ទទួលបានការជូនពរពីមិត្តក្នុងសង្គមសិល្បៈ ក៏ដូចជាប្រិយមិត្តយ៉ាងច្រើន នៅលើគណនីផ្លូវការរបស់ខ្លួន។

ជាក់ស្ដែង កាលពីយប់មិញនេះ ក៏មានការភ្ញាក់ផ្អើលមួយ បានកើតឡើងដោយ សិល្បករ សិល្បការិនី ជាច្រើនដួងបាននាំគ្នា កាន់នំមក Surprise កញ្ញា ញឹម ច័ន្ទថន ដល់មុនផ្ទះធ្វើឲ្យ ខ្លួន មានសេចក្ដី រំភើបយ៉ាងខ្លាំងពេលឃើញបែបនេះ ព្រោះមិននឹកស្មានថា ពួកគេ ចាំថ្ងៃកំណើតខ្លួន ទាំងដែលឆ្នាំនេះ នាងមិនធ្វើខួបធំដុំ។

នៅក្នុងនោះផងដែរ តារាសម្ដែង និងជាតារាចម្រៀងរូបនេះ បានសរសេរដូច្នេះ​ថា៖«អគុណមិត្តទាំងអស់គ្នានិង ប្អូនៗ យប់មិញដែលបាន Surpriseមកដល់មុខផ្ទះតែម្ដងអត់ដឹងអីតិច! ដោយសារនាងខ្ញុំមិនចង់រំខានអ្នកទាំងអស់គ្នាទេ អគុណការស្រលាញ់មនុស្សម្នាក់នេះដូចជាខ្ញុំហើយនៅតែចាំថ្ងៃពិសេសរបស់ខ្ញុំ ស្រលាញ់អ្នកទាំងអស់គ្នា ១៣.០៣.២០១៩»

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖ 

ខួបកំណើត ញឹម ច័ន្ទថន
ខួបកំណើត ញឹម ច័ន្ទថន
ខួបកំណើត ញឹម ច័ន្ទថន
ខួបកំណើត ញឹម ច័ន្ទថន
នំខួបកំណើត ញឹម ច័ន្ទថន
នំខួបកំណើត ញឹម ច័ន្ទថន
នំខួបកំណើត ញឹម ច័ន្ទថន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ញឹម ច័ន្ទថន