បរទេស៖ កីឡាករឆ្នើម Lionel Messi របស់ Barcelona បានមានប្រតិកម្ម និងចំណាប់អារម្មណ៍ពិសេសមួយ ក្រោយពេលអតីតគូប្រជែងរបស់ខ្លួននៅ La Liga កីឡាករ Cristiano Ronaldo បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយរកបាន ៣គ្រាប់ទល់នឹង At. Madrid និងជួយឱ្យក្រុមជើងឯកអ៊ីតាលីមួយនេះឈានទៅវគ្គ ៨ក្រុមចុងក្រោយUCL។

កីឡាករ Lionel Messi

កីឡាករ Messi ផ្ទាល់ ក៏កំពុងស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍មួយផងដែរ បន្ទាប់ពីទើបតែស៊ុតបាន ២គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ២គ្រាប់ ក្នុងជំនួបទល់នឹង Lyon កាលពីយប់មិញនេះ។ ទោះបីជាបែបណាក្តី Messi បាននិយាយថា គាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការលេងរបស់ Ronaldo ក្នុងជំនួប UCL ទល់នឹង Atletico Madrid។

ក្នុងបទសម្ភាសន៍មួយ Messi បាននិយាយទៅកាន់សារព័ត៌មាន Movistar ថា៖ “កាលពីថ្ងៃអង្គារកន្លងទៅ Cristiano និង Juventus បានធ្វើឱ្យខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែន។ ដំបូងខ្ញុំគិតថា Atletico នឹងជាក្រុមដ៏រឹងមាំមួយ ប៉ុន្តែផ្ទុយពីនេះបែរជា Ronaldo មានយប់ដ៏អស្ចារ្យមួយនៅ Juventus ជាមួយគ្រាប់បាល់ទាំង ៣គ្រាប់របស់គេទៅវិញ”៕ 

កីឡាករ Cristiano Ronaldo
កីឡាករ Lionel Messi និង Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]