កូរ៉េខាងត្បូង ៖ ជាថ្មីម្ដងទៀតហើយ ដែលក្រុមចម្រៀង Kpop ដ៏ល្បីរបស់កូរ៉េ BTS ត្រូវបានអញ្ជើញឲ្យទៅសម្ដែង បើកសម្ពោធបទចម្រៀងថ្មីរបស់ខ្លួន ក្នុងកម្មវិធីធំៗ នៅឯសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា កាលពីពាក់កណ្ដាលឆ្នាំ ២០១៨ BTS ក៏ត្រូវបានអញ្ជើញឲ្យទៅសម្ដែង នៅលើឆាកតន្រ្តីធំៗរបស់អាមេរិក ក៏ដូចជាកម្មវិធីទូរទស្សន៍ល្បីៗ ជាច្រើនរួចមកហើយ ដែលក្នុងនោះរួមមាន កម្មវិធី Billboard Music Awards កម្មវិធី America's Got Talent កម្មវិធី Good Morning America ជាដើម។

សម្រាប់ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ បន្ទាប់ពីការប្រកាស Come Back អាល់ប៊ុមថ្មី Map of the Soul: Persona នៅថ្ងៃទី ១២ ខែមេសា នេះភ្លាម BTS ស្រាប់តែត្រូវបាន កម្មវិធីទូរទស្សន៍ដ៏ល្បី របស់អាមេរិក Saturday Night Live អញ្ជើញជាភ្ញៀវកិត្តិយសក្នុងកម្មវិធី រួចស្រេចបាត់ទៅហើយ ដែលកម្មវិធីនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៣ ខែ មេសា នេះតែម្ដង។

ក្រុមអ្នកគាំទ្រជាច្រើន បានបង្ហាញអារម្មណ៍រំភើបរីករាយ ជាថ្មីម្ដងទៀត ខណៈដែលក្រុមចម្រៀង Kpop មួយក្រុមនេះ នៅតែរក្សាបាន នូវភាពល្បីល្បាញរបស់ខ្លួន ទាំងនៅអាស៊ី និងប៉ែកអឺរ៉ុប ដូចជាបច្ចុប្បន្ននេះ៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព Album BTS
រូបភាព កាលវិភាគ BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]