ឥណ្ឌូនេស៊ី៖ បន្ទាប់ពីរកឃើញថាមិត្តស្រីគាត់ក្បត់ចិត្តភ្លាម បុរសឥណ្ឌូនេស៊ីម្នាក់នេះបានសម្រេចចិត្តព្រីនស្លាកប៉ាន់ណូ ដោយដាក់រូបនារីជាសង្សារគាត់នៅចំកណ្តាល ហើយយកទៅបិទលើដងផ្លូវតែម្តង ដើម្បីប្រកាសពីការបែកបាក់ស្នេហារបស់គាត់។

ក្នុងរូបព្រីននោះទៀតសោត បុរសឥណ្ឌូនេស៊ីខាងលើក៏បានជួលគេសរសេរអក្សរបន្ថែម ដោយដាក់វានៅផ្ទៃខាងក្រោមរូបមិត្តស្រីរបស់គាត់ផងដែរ។  គាត់បានសរសេរថា “ អ្នកបានធ្វើឲ្យខ្ញុំខូចចិត្តយ៉ាងខ្លាំង។ អ្នកបានក្បត់ខ្ញុំ។ ខ្ញុំចង់បែកគ្នាជាមួយអ្នក”។

ហេតុការណ៍នេះត្រូវបានគេថតបានហើយក៏បានយកទៅបង្ហោះចូលក្នុងបណ្តាញសង្គម Twitter កាលពីពេលថ្មីៗនេះដែរ ក្នុងអំឡុងពេលគូស្នេហ៍មួយគូនេះកំពុងឈ្លោះគ្នានៅលើដងផ្លូវ។

មិនតែប៉ុណ្ណោះ ឥឡូវនេះមនុស្សដែលនិយមលេងបណ្តាញសង្គម Twitter ជាច្រើននាក់ បានធ្វើការចែករំលែកវីដេអូឃ្លីបរបស់បុរសឥណ្ឌូនេស៊ីតៗគ្នាបានចំនួនជាង៣ម៉ឺនដងហើយ។ ស្របពេលជាមួយគ្នានេះ គេក៏ឃើញមានសារព័ត៌មានបរទេសមួយចំនួនបានធ្វើការ ចុះផ្សាយពីហេតុការណ៍ដ៏ហួសចិត្តនេះផងដែរ៕ 

មានវីដេអូនៅខាងក្រោម៖  

ស្លាកប៉ាន់ណូដែលបុរសឥណ្ឌូនេស៊ីព្រីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]