ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាចម្រៀងដ៏មានប្រជាប្រិយភាពលោកខេមរៈ សិរីមន្ត កំពុងតែជួបទុក្ខជាទម្ងន់ ស្របពេលដែលប្អូនស្រីស្រលាញ់ស្មើជីវិត ត្រូវបានលាចាកលោកនេះ គ្មានថៃ្ងត្រឡប់ កាលពីពេលកន្លងទៅនេះ។

ដំណឹងមួយនេះ បានធ្វើឲ្យតារាដ៏ល្បីរូបនេះ បានប្រកាសជាសាធារណៈថាលោកនឹងផ្អាក ពីសិល្បៈ និងមិនទទួលការងារធ្វើមួយរយៈពេលសិន ដើម្បីធ្វើការកាន់ទុក្ខប្អូនស្រីជាទីស្រលាញ់របស់ខ្លូន ហើយក៏យកពេលវេលាដើម្បធ្វើការ ថែរក្សាសុខភាពខ្លួនឯងបន្ថែមផងដែរ។

ជាក់ស្តែងកាលពីពេលកន្លងទៅនេះ តារារូបនេះបានធ្វើការLive វីដេអូ ហាត់ប្រាណ ក៏ប៉ុន្តែនៅក្នុងនោះត្រូវបានគេចាប់អារម្មណ៍ថា មហាជនជាច្រើន បាននាំគ្នាសួរនាំដល់លោក និងចង់ដឹងថានៅពេលណាដែលលោកវិលចូលសិល្បៈវិញ។ ទន្ទឹមនឹងនេះដែរ លោកក៏បានឆ្លើយតបទៅកាន់អ្នកគាំទ្រភ្លាមៗ ថានៅខែឧសភា ខាងមុខនេះ លោកនឹងទទួលការងារតាមធម្មតាវិញហើយ។

មិនត្រឹមតែប៉ុណ្ណោះ លោក ក៏បានធ្វើការបកស្រាយថា បទចម្រៀងចូលឆ្នាំដែលចេញកាលពីពេលថ្មីៗនេះ គឺលោកបានថតទុក មុនពេលកើតរឿងអាក្រក់នេះមកម្ល៉េះ។ ដូច្នោះហើយបទចម្រៀងនេះគឺមិនបានចេញMV នោះទេ ហើយលោកក៏បានធ្វើការអរគុណដល់មហាជន ដែលបានព្រួយបារម្ភលើលោកផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត និងប្អូនស្រី
ខេមរៈ សិរីមន្តបកស្រាយទៅកាន់អ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត