កូរ៉េខាងត្បូង៖ ថ្មីៗនេះ មានព័ត៌មានដ៏ក្តៅគគុកទាក់ទងនឹង រឿងក្តីតារាប្រុស Jung Joon Young បានរំលោភបំពានលើនារី និងថតទុកជាវីដេអូ ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំមានការខឹងសម្បារយ៉ាងខ្លាំង។

ជាក់ស្តែងនៅថ្ងៃទី១៣ ខែមិនានេះ ខាងផលិតកម្ម YG Entertainment បានចេញសេចក្តីប្រកាសទាក់ទងនឹងព័ត៌មានដែលមិនពិត ថាសមាជិកក្រុម BLACKPINK និងតារាស្រីផ្សេងៗទៀត នៅក្នុងផលិតកម្មបានជាប់ពាក់ព័ន្ធ នឹងរឿងវីដេអូនោះ។

ដោយ YG Entertainment បានប្រកាសថា « តាមដែលឃើញព័ត៌មានផ្សេងៗ មានជាប់ទាក់ទងជាមួយតារាស្រី នៅក្នុងផលិកម្មទាំងអស់ និងកំពុងតែចែកចាយបន្តនៅលើប្រព័ន្ធអ៊ីនធើណែត ដែលទាំងនេះមិនមែនជាការពិតទេ ហើយក៏ជាព័ត៌មានដែលមានការប៉ះពាល់ខ្លាំងបំផុត។

ដំបូងយើង គ្រាន់តែគិតថាវាជាព័ត៌មានអត់ប្រយោជន៍ ប្រហែលជាគ្មានអ្នកចាប់អារម្មណ៍ទេ តែពេលនេះ យើងបានឃើញព័ត៌មានទាំងនេះ នៅលើប្រព័ន្ធអ៊ីនធើណែតជាច្រើន ដែលវាអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ តារាស្រីនៅក្នុងផលិតកម្ម ដូច្នេះហើយយើងសូមប្រកាសថា ពួកយើងនឹងចាត់វិធានការតាមផ្លូវច្បាប់ ទៅអ្នកដែលបង្កើតព័ត៌មានបែបនេះ និងអ្នកដែលចែកចាយផងដែរ អរគុណ»៕

Sanadara Park
Sanadara Park
BLACKPINK
BLACKPINK
Suhyun
Suhyun
Leehi
Leehi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]