អាល្លឺម៉ង់៖ ក្រុមបាល់ទាត់ Liverpool បានក្លាយជាក្រុមអង់គ្លេសទី៤ ដែលបានឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៅពានរង្វាន់ UEFA Champions League ក្រោយឈ្នះក្រុមខ្លាំងរបស់អាល្លឺម៉ង់ Bayern Munich ក្នុងលទ្ធផល ៣-១ នាកីឡដ្ឋាន Allianz Arena កាលពីយប់មិញនេះ។ ពានរង្វាន់ UCL នារដូវកាលនេះ ក្រុមមកពីអង់គ្លេសហាក់ធ្វើបានល្អយ៉ាងខ្លាំង ក្រោយពីអាចឡើងដល់វគ្គ ៨ក្រុមទាំងអស់តែម្តង។ គួរបញ្ជាក់ថា ក្រុមមកពីអង់គ្លេសក្នុងពានរង្វាន់ UCL នារដូវកាលនេះរួមមាន Manchester United , Manchester City, Tottenham Hotspurs និង Liverpool។

ការប្រកួតរវាង Bayern Munich និង Liverpool
កីឡាករ និងគ្រូបង្វឹករបស់ Liverpool

ងាកមកកាន់ការប្រកួតរបស់ Bayern Munich និង Liverpool កាលពីយប់មិញនេះ ក្រុមទាំងពីរមានឱកាសល្អៗជាច្រើនសម្រាប់ការរកគ្រាប់បាល់ទាំងសងខាង ប៉ុន្តែក្រុមភ្ញៀវមកពីអង់គ្លេសហាក់មានសំណាងជាង ដោយអាចរកគ្រាប់បាល់បាន ៣គ្រាប់ដោយកីឡាករ Sadio Mane ២គ្រាប់ម្នាក់ឯង រួមនិងមួយគ្រាប់បន្ថែមដោយខ្សែការពារ Van Dijk។ ដោយឡែកក្រុមម្ចាស់ផ្ទះរកបាន ១គ្រាប់ដូចគ្នា ពីគ្រាប់បាល់ចូលទីខ្លួនឯង (Own Goal) របស់កីឡាករ Matip។ គួរបញ្ជាក់ថាជ័យជម្នះរបស់ Liverpool កាលពីយប់មិញនេះ គឺជាកំណត់ត្រាថ្មីដែលក្រុមមកពីអង់គ្លេស ៤ក្រុម អាចឡើងមកដល់វគ្គ ១/៤ផ្តាច់ព្រ័ត្រ គិតចាប់ពីឆ្នាំ ២០០៩មក៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាង Bayern Munich និង Liverpool
ការប្រកួតរវាង Bayern Munich និង Liverpool
ការប្រកួតរវាង Bayern Munich និង Liverpool
ការប្រកួតរវាង Bayern Munich និង Liverpool

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]