ភ្នំពេញ៖ មកទល់នឹងពេលនេះឃើញថាស្ថានភាពជំងឺរបស់ តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយសានម៉ៅ ហាក់ដូចជាបានធូរស្បើយពីជំងឺបន្តិចហើយ ក៏ប៉ុន្តែលោកនៅតែមិនទាន់ និយាយបាន ខណៈពេលដែលបំពង់.កត្រូវបានចោះ ដើម្បីងាយស្រួលឲ្យលោកក្នុងការដកដង្ហើម។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីប្រធានសមាគមសិល្បៈអ្នកនាង ចនច័ន្ទ លក្ខិណា បាននាំកញ្ញាយិន ស្រីពៅ ដែលត្រូវមន្ត្រីម្នាក់បានធ្វើការទះកំផ្លៀងកាលពីកន្លងទៅនេះ បានយកថវិកាសំណងមួយចំនួន ទៅជូនតារាជើងចាស់ នាយសានម៉ៅ និងនាយក្តិប។

តែអ្វីដែលគួរឲ្យសង្វេគខ្លាំងនោះគឺ តារាកំប្លែងនាយសានម៉ៅ រំភើបចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញទង្វើដ៏ល្អរបស់មិត្តរួមសិល្បៈ ក៏ស្រក់ទឹកភ្នែកនៅចំពោះមុខតារាស្រីរូបនេះ ជាច្រើនដង ខណៈពេលដែលស្ថានភាពរបស់ខ្លួនពេលនេះ មិនអាចនឹងនិយាយបាន បានត្រឹមតែកាយវិការប៉ុណ្ណោះ។

ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនពិតជាអាណិតដល់រូបលោកយ៉ាងខ្លាំង ដែលមកត្រូវជួបបញ្ហាបែបនេះ មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រជាច្រើនក៏បានលើកទឹកចិត្ត និងជូនពរលោកឲ្យឆាប់ជាសះស្បើយផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖  

នាយសានម៉ៅ ពេលមិត្តសិល្បៈទៅសួរសុខទុក្ខ
នាយសានម៉ៅ ពេលមិត្តសិល្បៈទៅសួរសុខទុក្ខ
នាយសានម៉ៅ ពេលមិត្តសិល្បៈទៅសួរសុខទុក្ខ
នាយសានម៉ៅ ពេលមិត្តសិល្បៈទៅសួរសុខទុក្ខ
នាយសានម៉ៅ ពេលមិត្តសិល្បៈទៅសួរសុខទុក្ខ
នាយសានម៉ៅ ស្រក់ទឹកភ្នែក
នាយសានម៉ៅ ស្រក់ទឹកភ្នែក
នាយសានម៉ៅ ស្រក់ទឹកភ្នែក
នាយសានម៉ៅ ស្រក់ទឹកភ្នែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]