អេស្ប៉ាញ៖ ក្រុម Barcelona បានក្លាយជាក្រុមចុងក្រោយគេដែលបានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយនាយប់មិញនេះ ក្រោយពីទម្លាក់ក្រុមភ្ញៀវ Lyon ក្នុងលទ្ធផលទក់សាច់ ៥-១។ លទ្ធផលកាលពីជើងទី១ ស្មើគ្នា ០-០ នោះ បានជម្រុញទឹកចិត្តក្រុមកាតាឡាន់មួយនេះ កាន់តែខ្លាំងឡើងនាជើងទី២ នៅទឹកដីកីឡដ្ឋាន Camp Nou។

កីឡាករ Lionel Messi
កីឡាករក្រុម Barcelona

គ្រាប់បាល់ ២គ្រាប់របស់ Lionel Messi រួមជាមួយ Coutinho, Pique និង Dembele ម្នាក់មួយគ្រាប់ បានជួយនាំឱ្យ Barcelona ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយម្តងទៀត ក្នុងរយៈពេល ១២ឆ្នាំជាប់ៗគ្នា។ គួរបញ្ជាក់ថា Barcelona គឺជាក្រុមដែលមកពីអេស្ប៉ាញតែមួយគត់ ដែលបានឈានមកដល់វគ្គ ៨ក្រុមចុងក្រោយនេះ ខណៈដែល At. Madrid និង Real Madrid សុទ្ធតែត្រូវធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាងក្រុម Barcelona និង Lyon
កីឡាករ Messi និង Coutinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]