ចិន៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាសម្តែងស្រី Yang Mi ដែលបានជួបជីវិតលែងលះជាមួយស្វាមី ក្រោយសាងជីវិតគ្រួសារបានប៉ុន្មានឆ្នាំតែប៉ុណ្ណោះ។ ក្នុងនោះ អ្នកទាំងពីរ ក៏បានបន្សល់នូវកូនម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ។

ក្នុងនោះ បើសង្កេតមើលជីវិតរបស់តារាស្រីរូបនេះ នៅតែស្រស់បំព្រង ទោះបានជួបនឹងជីវិតគ្រួសារយ៉ាងនេះក៏ដោយ ក៏នាងនៅតែអាចញញឹម បន្តការងារសិល្បៈបានជាធម្មតា ដោយមិនដែលអាក់ខាន ការងារមួយណានោះទេ។

ប៉ុន្តែកាលពីថ្មីៗនេះដែរ នាងក៏បានបង្ហាញសម្រស់របស់នាង នៅក្នុងកម្មវិធីមួយ ជាមួយនឹងស្ទីលលេងខ្លួនប្លែក បែបយុវវ័យ។ ជាពិសេស សូម្បីតែម៉ូតសក់ ក៏នាងបានផ្លាស់ប្តូរដែរ ជាស្ទីលចងទីទុយសងខាង ដើម្បីឲ្យសាកសមនឹង សម្លៀកបំពាក់របស់នាង។ មិនតែប៉ុណ្ណោះ ទឹកមុខរបស់នាង ក៏ស្រស់ថ្លាជាងមុន ខុសពីកាលមុន ដែលឃើញទឹកនាង ទុក្ខសោកខ្លាំង ទ្រុឌទ្រោម មួយទំហឹង។

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ ក៏មានហ្វេនជាច្រើននាក់ បានសរសើរ ទៅកាន់នាង ដែលអាចធ្វើចិត្តបានយ៉ាងឆាប់រហ័ស ហើយអាចឈរយ៉ាងរឹងមាំ បន្ទាប់បែកបាក់ស្វាមី៕ 

Yang Mi
អតីតស្វាមីនាង
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]