ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រហែលជានៅចាំមិនទាន់ភ្លេចនោះទេ នូវអតីតតារាចម្រៀងដ៏ល្បីកាលពីជាង ១០ ឆ្នាំមុន លោក មួន ម៉ារ៉ា ដែលជាម្ចាស់បទចម្រៀងដ៏ល្បី មានចំណងជើងថា “កាដូឥតន័យ”

យ៉ាងណាមិញ កាលពីម្សិលមិញនេះ អតីតតារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញរូបលោក បង្ហោះរូបភាពមួយសន្លឹក អមជាមួយសារដ៏ខ្លីថា៖ “ជិះទូកលេងតាមគង្គា យុវជនគ្រប់គ្នា ពុះពារដើម្បីទីក្រុងស្អាត! ថ្ងៃនេះបន្ត ថ្ងៃស្អែកបន្ត ហើយនៅតែបន្ត រហូតដល់ប្រជាពលរដ្ឋយើងយល់អំពីរការចោលសម្រាម”

ទោះជាយ៉ាងណាក្តី សម្រាប់សារដ៏មានន័យ ក៏ដូចជារូបភាពនេះដែរ លោក មួន ម៉ារ៉ា បានធ្វើឲ្យមហាជនលាន់មាត់សរសើររូបលោកគ្រប់ៗគ្នា ព្រោះថា ពេលនេះលោកបានចេញមុខ ចូលរួមប្រមូលសម្រាម ជាមួយយុវជននៅលូបឹងត្របែក ដែលទាំងនេះពិតជារឿងដ៏ប្រពៃមួយ សម្រាប់មហាជន គួរតែយកគំរូតាម៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

មួន ម៉ារ៉ា
មួន ម៉ារ៉ា
មួន ម៉ារ៉ា
រូបដែល មួន ម៉ារ៉ា បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មួន ម៉ារ៉ា