រាជធានីភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាលសួគ៌ាសូមប្រកាសរកសាច់ញាតិរបស់នារីវ័យម្នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅជិតច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ហើយបានត្រូវបានរថយន្តសង្គ្រោះដឹកយកមកសង្គ្រោះនៅមន្ទីរសម្រាកព្យាបាលសួគ៌ាជាងកន្លះខែមកហើយ មិនទាន់ឃើញសាច់ញាតិមកមើលនោះទេ ។
នារីរងគ្រោះខាងលើមិនស្គាល់អត្តសញ្ញាណ មានអាយុជាង២០ឆ្នាំ ព្រមទាំងមានសាក់នៅលើដៃខាងឆ្វេង ជាភាសាអង់គ្លេសថា KON SROLANH MAK ។
តាមប្រភពពីមន្ទីរសម្រាកព្យាបាលសួគ៌ាខាងលើបានបញ្ជាក់ថា កាលពីវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូមួយគ្រឿងជិះដោយយុវជនប្រុសស្រីចំនួន៣នាក់បានទៅបុកជាមួយរថយន្តស៊ីនទ្រី បណ្តាលអោយស្លាប់២នាក់ និងនារីម្នាក់បានរងរបួសធ្ងន់ ហើយនារីដែលរងរបួសធ្ងន់នោះត្រូវបានមន្ទីរសម្រាកព្យាបាលសួគ៌ាដឹកយកមកសង្គ្រោះ ហើយរហូតមកដល់ពេលនេះជាងកន្លះខែទៅហើយ មិនទាន់ឃើញសាច់ញាតិមកមើលនោះទេ ដូច្នេះហើយបើបងប្អូនណាមានបាត់សាច់ញាតិ ឬស្គាល់នារីរងគ្រោះដូចមានភិនភាគខាងលើ សូមមកទំនាក់ទំនងនៅមន្ទីរសម្រាកព្យាបាលសួគ៌ា ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]