ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ពលករខ្មែរម្នាក់ បានរងរបួសធ្ងន់ ហើយបានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យក្នុងខេត្តសាមុទ្រប្រាកាន ប្រទេសថៃ ដោយសាររបួសមានសភាពធ្ងន់ធ្ងរពេក បន្ទាប់ពីគាត់ត្រូវរថយន្តដឹកដែកមួយគ្រឿង បានរបូតជញ្ជាំងគ្រីបធ្លាក់លើដែកសង្កត់លើយ៉ាងរន្ធត់ កើតឡើងកាលពីព្រឹកថ្ងៃ១២ មីនា ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើ មានឈ្មោះឌុយ តឿ ហៅឡា ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មកររោងចក្រដែក នៅក្នុងខេត្តកើតហេតុខាងលើ និងមានទីលំនៅក្នុងភូមិចម្លាក់ ឃុំចក ស្រុកអូររាំងឪខេត្តត្បូងឃ្មុំ មានឪពុកឈ្មោះឌុយឌឿក អាយុ៥២ឆ្នាំ ។
បើឪពុកជនរងគ្រោះប្រាប់តាមទូរស័ព្ទថា កូនប្រុសគាត់ពិតជាស្លាប់ ដោយសារធ្លាក់ដែកពីរថយន្តសង្កត់កាលពីព្រឹកថ្ងៃទី១២ មីនា មែន។ ហើយពេលនេះ គាត់និងសាច់ញាតិកំពុងរង់ចាំទទួលសពកូនប្រុសដែលគេបានបញ្ជូនមកពីប្រទេសថៃវិញ នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត តែមិនទាន់ដល់។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]