កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ នៅក្នុងវគ្គមួយនៃកម្មវិធី «Problem Child In House» របស់ស្ថានីយ៍ទូរទស្សន៍ KBS ដែលមានវត្តមានចូលរួមពីតារាចម្រៀងប្រុស Key សមាជិកក្រុម Shinee ដែលជាកម្មវិធីដែលលោកបានថតទុក មុនពេលដែលលោកចូលហ្វឹកហាត់កងទ័ព ដោយក្នុងនោះផងដែរ Key ក៏បាននិយាយទម្លាយការពិត ដែលលាក់ទុកក្នុងចិត្តមួយ មិនធ្លាប់ប្រាប់បង្ហាញជាសាធារណៈពីមុនមក។

គួរឲ្យដឹងថា ក្នុងអំឡុងពេលថតកម្មវិធី ពិធីករមួយរូបឈ្មោះថា Kim Yong Man បានសួរទៅកាន់Key ថា «តើលោកមិនមានការព្រួយបារម្ភទេឬ ពេលជិតចូលហ្វឹកហាត់កងទ័ពបែបនេះ?» ភ្លាមនោះស្រាប់តែ Key បានឆ្លើយតបទៅវិញថា «ខ្ញុំទន្ទឹងចាំពេលនេះជាយូរណាស់មកហើយ ខ្ញុំចង់រស់នៅជីវិតដោយសុខស្រួលបានម្តង» លោកបន្តទៀតថា «ខ្ញុំមិនធ្លាប់មានពេលវេលាគេងលក់ស្រួលបានស្កប់ស្កល់ម្តងណាឡើយ រយៈពេល១០ឆ្នាំមកនេះ ចាប់តាំងពីក្លាយជាតារា»។

តួយ៉ាង ចម្លើយទាំងនេះរបស់ Key បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើលជាខ្លាំងដោយមិននឹកស្មានថា តារាប្រុសនេះបានលាក់ទុកនូវសម្ពោធតែម្នាក់ឯងខ្លាំងដល់ម្លឹង រយៈពេល១០ឆ្នាំមិនមែនតិចឡើយ ហើយអ្នកគាំទ្រជាច្រើន ក៏សង្ឃឹមថា Key នឹងថែរក្សាខ្លួនឲ្យបានល្អ និងយកពេលវេលាក្នុងអំឡុងពេលហ្វឹកហាត់កងទ័ពនេះ ធ្វើឲ្យខ្លួនឯងរឹងមាំ រំសាយអស់រាល់សម្ពាធទាំងឡាយផងដែរ៕ 

Key សមាជិកក្រុម Shinee
Key ចូលរួមនៅក្នុងកម្មវិធី «Problem Child In House»
Key សមាជិកក្រុម Shinee
រូបថត Key ក្រោយចូលហ្វឹកហាត់កងទ័ព
រូបថត Key ក្រោយចូលហ្វឹកហាត់កងទ័ព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]