ភ្នំពេញ៖ នេះជាលើកទីមួយហើយ នៅប្រទេសកម្ពុជាយើង ក្នុងការបង្កើតកម្មវិធីសប្បុរសធម៌បែបទំនើប ដែលអនុញ្ញាតឲ្យសាធារណជនអាចក្លាយជាវីរបុរសក្នុងនាមអ្នកជួយកុមារឈឺនិងក្រីក្រកម្ពុជា ដោយគ្រាន់តែជាវទឹកវីតាល់ តាមបណ្តាទូរម៉ាស៊ីនស្វ័យប្រវត្តិនៅតាមផ្សារទំនើបក្នុងរាជធានីភ្នំពេញ។

«អ្នកជាវីរបុរស»“Be a HERO” គឹជាគម្រោងកម្មវិធីរៀបចំឡើងដោយក្រុមហ៊ុន អ៊ិនវីស៊ី ផលិតទឹកពិសាវីតាល់ សហការជាមួយក្រុមហ៊ុនម៉ាស៊ីនលក់ទឹកស្វ័យប្រវត្តិ និងមន្ទីពេទ្យកុមារអង្គរខេត្តសៀមរាប។ កម្មវិធីនេះនឹងបរិច្ចាគ១០០% នៃការលក់ទឹកវីតាល់ពីទូរស្វ័យប្រវត្តិជូនដល់មន្ទីពេទ្យកុមារអង្គរ។  

កម្មវិធីសប្បុរសធម៌ «អ្នកជាវីរបុរសជាមួយវីតាល់»
កម្មវិធីសប្បុរសធម៌ «អ្នកជាវីរបុរសជាមួយវីតាល់»

លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិការក្រុមហ៊ុន អិនវីស៊ី ខបភើរេសិនវីតាល់ មានប្រសាសន៍ថា៖ 

“គម្រោងកម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងធំៗ៣ ដែល ទី១ ដើម្បីពង្រឹងវប្បធម៍ចែករំលែក ទី២ គឺដើម្បីផ្សារភ្ជាប់កម្មវិធីសប្បុរសធម៌ជាមួយនឹងម៉ាស៊ីនបែបទំនើប និងទី៣ ចូលរួមចំណែកក្នុងការជួយព្យាបាលកុមារក្រីក្រកម្ពុជាជាមួយមន្ទីពេទ្យកុមារអង្គរ”។

លោកជំទាវបន្តថា៖ 

“ផ្អែកលើការគាំទ្រខ្លាំងពីអតិថិជននេះ បានធ្វើឲ្យមូលនិធិ២៥៛របស់វីតាល់មានកញ្ចប់កាន់តែធំ នឹងធ្វើឲ្យក្រុមការងារវីតាល់មានកម្លាំងចិត្តយ៉ាងមុតមាំក្នុងការពាំនាំមកនូវកម្មវិធីសប្បុរសធម៌ល្អៗយ៉ាងសកម្មជាច្រើនរូបភាពទៀត ក្នុងសង្គមដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជាជាមួយរដ្ឋាភិបាល”។
កម្មវិធីសប្បុរសធម៌ «អ្នកជាវីរបុរសជាមួយវីតាល់»

តំណាងមន្ទីពេទ្យកុមារអង្គរ លោក ឈុំ ឆេងហេង ប្រធានផ្នែករៃអង្គៀស មូលនិធិសម្រាប់មន្ទីពេទ្យ កុមារអង្គរ បានសម្តែងក្តីសប្បាយរីករាយដោយមោទភាពចំពោះការសហការណ៍ជាមួយវីតាល់ សម្រាប់កម្រោងកម្មវិធី «ក្លាយជាវីរបុរស» ព្រោះកម្មវិធីនេះប្លែកដែលមិនធ្លាប់មានទេនៅកម្ពុជា លោកក៏រំពឹងថាប្រជាពលរដ្ឋកម្ពុជាទូទៅ ជាពិសេសយុវជនកម្ពុជា នឹងគាំទ្រជាវទឹកពី ម៉ាស៊ីន ស្វ័យប្រវត្តិឲ្យបានច្រើនដើម្បីបង្កើនចំណូលដល់មូលនិធិ។

«អ្នកជាវីរបុរស» នឹងធ្វើឡើងរយៈពេលពីរខែ ចំពោះម៉ាស៊ីលលក់សម្ភារៈទាំង១៨ទូ ទាំងរាជធានី ដែល១៦ទូរមានទីតាំងនៅផ្សារទំនើបអ៊ីអនទី១ និង២ទូរនៅផ្សារទំនើប Eden Garden។ វីតាល់រំពឹងថានឹទទួលបានមូលនិធិប្រមាណជាង ៤ពាន់ដុល្លាអាមេរិកដើម្បីគាំទ្រដល់មន្ទីពេទ្យកុមារអង្គរ ហើយអ្នកាណាៗ ក៏អាចចូលរួមបានដោយគ្រាន់តែជាវទឹកវីតាល់តាម ទូរស្វ័យប្រវត្តិដែលនៅជិតលោកអ្នក៕ 

កម្មវិធីសប្បុរសធម៌ «អ្នកជាវីរបុរសជាមួយវីតាល់»
កម្មវិធីសប្បុរសធម៌ «អ្នកជាវីរបុរសជាមួយវីតាល់»
កម្មវិធីសប្បុរសធម៌ «អ្នកជាវីរបុរសជាមួយវីតាល់»
កម្មវិធីសប្បុរសធម៌ «អ្នកជាវីរបុរសជាមួយវីតាល់»
កម្មវិធីសប្បុរសធម៌ «អ្នកជាវីរបុរសជាមួយវីតាល់»
កម្មវិធីសប្បុរសធម៌ «អ្នកជាវីរបុរសជាមួយវីតាល់»
កម្មវិធីសប្បុរសធម៌ «អ្នកជាវីរបុរសជាមួយវីតាល់»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]