ភ្នំពេញ​៖ ក្រុមហ៊ុន ជីប ម៉ុង លែន និង ធនាគារជីប ម៉ុង ខមមើសល ប៊ែងបានប្រកាសភាពជា ដៃគូយុទ្ធសាស្ត្រដើម្បីផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងឆាប់រហ័សក្នុងការទិញផ្ទះក្នុងក្តីស្រម៉ៃ ក្នុងគម្រោងណាមួយរបស់ជីបម៉ុងលែន។

តាមរយៈដៃគូសហប្រតិបត្តិការនេះអតិថិជនអាចទទួល បានអត្រាការប្រាក់ពិសេសត្រឹមតែ៣.៩៩% ក្នុងមួយឆ្នាំសម្រាប់ឆ្នាំទី១សម្រាប់អតិថិជនរបស់ជីប ម៉ុងលែនដែលមានប្លង់បំបែកក្បាលដីរួចរាល់។ 

ពិធីសន្និសីទពត៌មាន
ពិធីសន្និសីទពត៌មាន

លោក លាង ហេនរី អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែនបានមានប្រសាសន៍ថា៖ 

«តាមរយៈកិច្ចសហប្រតិបត្តិការនេះយើងជឿជាក់ថាអតិថិជនទាំងអស់ អាចទិញគម្រោងលំនៅដ្ឋានក្នុងក្តីស្រម៉ៃណាមួយរបស់ ជីប ម៉ុង លែនកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាមួយនឹងអត្រាការប្រាក់ពិសេស និងសេវាកម្មដែលប្រកបដោយប្រសិទ្ធភាពដែលផ្តល់ជូនដោយធនាគារ ជីប ម៉ុង ខមមើសល ប៊ែង»។
លោក លាង ហេនរី អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន

លោក លាង ហេនរី មានប្រសាសន៍បន្តទៀតថា៖ 

«យើងខ្ញុំជឿជាក់ថាធនាគារ ជីប ម៉ុង ខមមើសល ប៊ែងគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់យើងដោយយើងបានមើលឃើញពីសក្តានុពលដ៏ខ្លាំងខ្លា ជាពិសេសគឺការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយក្នុងការផ្តល់សេវាធនាគារជូនដល់អតិថិជន »។

លោក Wan Kap Yew អគ្គនាយកនៃធនាគារ ជីប ម៉ុងខមមើសល ប៊ែង មានប្រសាសន៍ថា៖

«យើងចង់បង្ហាញពីការចាប់ដៃគូរ និងការរួមសហការគ្នាដ៏ល្អរវាង ធនាគារ ជីប ម៉ុង និង ក្រុមហ៊ុន ជីប ម៉ុង លែន ក្នុងការផ្ដល់កម្ចី ដែលមានផ្ដល់ជូននូវការប្រាក់ពិសេសនិងមានភាពងាយស្រួលក្នុងការបង់ប្រាក់ដោយមិនចាំបាច់ចំណាយពេលវេលាដ៏មានតម្លៃរបស់អតិថិជនទៅអង្គុយរង់ចាំ»។
លោក Wan Kap Yew អគ្គនាយកនៃធនាគារ ជីប ម៉ុងខមមើសល ប៊ែង

បច្ចុប្បន្នក្រុមហ៊ុន ជីប ម៉ុង លែនមានគម្រោងលំនៅឋានបីប្រភេទធំៗ រួមមាន The Landmark, The Park Land និង The Land Riche សរុបចំនួន៨គម្រោង ដែលក្រុមហ៊ុន ជីប ម៉ុង លែនបានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ក្នុងការផ្តល់ជូនអតិថិជនលំនៅដ្ឋានដ៍ប្រណិតៗបែបទំនើប និងទាន់សម័យ។ 

ពិធីសន្និសីទពត៌មាន
ពិធីសន្និសីទពត៌មាន

ចំណែកឯធនាគារ ជីប ម៉ុង ខមមើសល ប៊ែងផ្តោតសំខាន់លើការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើបដើម្បីបម្រើ និងផ្តល់សេវាកម្មទៅដល់អតិថិជនរបស់ខ្លួនដែលបច្ចុប្បន្ន ធនាគារ ជីប ម៉ុង ខមមើសលប៊ែងបានកំពុងដាក់អោយដំណើរការចំនួន ២សាខា និងរំពឹងថាពង្រីកសាខាច្រើនបន្ថែមទៀតទៅខាងអនាគត៕

ពិធីសន្និសីទពត៌មាន
ពិធីសន្និសីទពត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]