អាមេរិក៖ កាលពីពេលថ្មីៗនេះ នៅក្នុងពិធីថ្លែងសុន្ទរកថាមួយ លោក Jim Bridenstine ដែលជាអ្នកគ្រប់គ្រងអង្គការណាសាបានបញ្ជាក់ប្រាប់បុគ្គលិករបស់គាត់ថា សបា្តហ៍នេះ ភ្នាក់ងារយានអវកាសរបស់យើងកំពុងតែធ្វើដំណើរត្រលប់ទៅកាន់ភពព្រះច័ន្ទវិញហើយ។ 

លោកថា៖ ឥឡូវនេះពួកយើង (អង្គការNASA) មានកញ្ចប់ថវិកាគ្រប់គ្រាន់សរុប ២១ពាន់លានដុល្លារ ក្នុងការបញ្ជូនមនុស្សវិលត្រលប់ទៅលើភពព្រះច័ន្ទវិញហើយ។

ដោយសារពួកយើងមានគម្រោងសង់ស្ថានីយមួយសម្រាប់ឲ្យយានអវកាសយើងធ្វើចុះចតនៅលើភពព្រះច័ន្ទ ក្នុងគោលបំណងស្រួលចេញទៅភពព្រះអង្គារ។ 

ហើយវាមិនងាយស្រួលទេ ក្នុងការសង់ស្ថានីយចុះចតលើភពព្រះច័ន្ទនេះ ព្រោះពួកយើងត្រូវការពេលវេលា និង ទាមទារមនុស្សដែលចង់ចូលរួមក្នុងបេសកកម្មនេះចេះសម្របខ្លួនរស់នៅក្នុងលំហអាកាសបាន ព្រមទាំងអាចមានសមត្ថភាពធ្វើដំណើរចុះឡើងរវាងភពផែនដីនិងភពព្រះច័ន្ទថែមទៀត។

គួរបញ្ជាក់ អង្គការណាសាធ្លាប់បានប្រកាសពីគម្រោង ក្នុងការបញ្ជូនយានអវកាសគ្មានមនុស្សបើក ដើម្បីធ្វើដំណើរទៅកាន់ភពព្រះច័ន្ទត្រឹមឆ្នាំ២០២០មួយរួចមកហើយ។ មិនតែប៉ុណ្ណោះ នាឆ្នាំ២០២៨ ណាសាចង់បង្កើតឲ្យមានវត្តមានរបស់ខ្លួននៅលើភពព្រះច័ន្ទបន្ថែមទៀតដែរ។

ដោយការចាប់ផ្តើមជាមួយនឹងបេសកកម្មដឹកជញ្ជូនហាងពាណិជ្ជកម្មតូចៗទៅលើភពព្រះច័ន្ទក្នុងដើមឆ្នាំនេះ។ ហើយនាឆ្នាំ២០២៨ ពួកគេនឹងប្រើមនុស្សដែលនៅលើភពព្រះច័ន្ទ មនុស្សយន្តផ្សេងៗ និង មនុស្សទៅពីភពផែនដី ឲ្យទៅធ្វើកិច្ចការស្រាវជ្រាវបន្ថែមពីផ្ទៃដីទាំងមូលនៅភពព្រះច័ន្ទតែម្តង៕  

លោក Jim Bridenstine
លោក Jim Bridenstine
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]