ភ្នំពេញ៖ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា នឹងត្រូវចាប់ផ្តើមនាថ្ងៃសៅរ៍ ចុងសប្តាហ៍នេះផ្ទាល់ ខណៈសមាសភាពក្រុមទាំង ១៤ ក៏បានបង្ហាញខ្លួនរួចរាល់ផងដែរតាមរយៈសន្និបាតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ត្រឡប់មកកាលវិភាគនៃការប្រកួតលីគកំពូលកម្ពុជាវិញ យោងតាមការទំព័រហ្វេសប៊ុករបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានចេញផ្សាយនូវកាលវិភាគផ្លូវការទាំងស្រុងតែម្តង អំពីកាលវិភាគប្រកួត ពេលវេលា និងកីឡដ្ឋានដែលជាម្ចាស់ផ្ទះ។

ដោយឡែក តាមរយៈកាលវិភាគផ្លូវការនេះ "ខ្មែរឡូត" ជឿជាក់ថា បងប្អូនប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទាត់ជាតិ ពិតជាកាន់តែមានភាពងាយស្រួលសម្រាប់ការកំណត់ពេលវេលាដើម្បីទៅទស្សនានៅកីឡដ្ឋានផ្ទាល់ ក៏ដូចជាចូលរួមលើកទឹកចិត្តកីឡាករ និងគាំទ្រក្លិបបាល់ទាត់ទាំងអស់នៅកម្ពុជា។

ពានរង្វាន់លីគកំពូលកម្ពុជា

គួរបញ្ជាក់ថា ពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩នេះ មានសមាសភាពក្រុមចំនួន ១៤ ដែលត្រៀមចូលរួមប្រកួតប្រជែងដូចជា ណាហ្គាវើល, បឹងកេត, វិសាខា, ក្រសួងការពារជាតិ, ភ្នំពេញក្រោន, ព្រះខ័នរាជ្យស្វាយរៀង, អាស៊ីអឺរ៉ុបយូណាយធីត, អគ្គស្នងការដ្ឋាននគរបាលជាតិ, អង្គរថាយហ្គើរ, សូទីឡូអង្គរ, អគ្គិសនីកម្ពុជា, គិរីវង់សុខសែនជ័យ, ក្លិបបាល់ទាត់ខេត្តកំពង់ចាម និងយុវជនសាលាបាល់ទាត់ជាតិអាយុក្រោម ១៨ឆ្នាំ។ 

គួរឱ្យដឹងដែរថា ការប្រកួតនឹងត្រូវរៀបចំឡើងនៅកីឡដ្ឋានចំនួន ១២ ផ្សេងគ្នារួមមាន កីឡដ្ឋាន អ.អេស.អិន, កីឡដ្ឋានវិសាខា, កីឡដ្ឋានខ.ភ.ម(ស្តាតចាស់), កីឡដ្ឋានស្វាយរៀង, កីឡដ្ឋានអេ អ៊ី យូ ស្ពតផាគ, កីឡដ្ឋានខេត្តតាកែវ, កីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី, កីឡដ្ឋានបឹងកេត, កីឡដ្ឋានខេត្តសៀមរាប, កីឡដ្ឋានអគ្គិសនីកម្ពុជា, កីឡដ្ឋាន សេវេនអេនជី និងទីលានវិទ្យាល័យ ប៊ុន រ៉ានីហ៊ុន សែន មេមត់ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ វេលាម៉ោង ៣:៣០នាទីរសៀល និងម៉ោង ៦ល្ងាច។ សូមចូលរួមគាំទ្រ និងទស្សនាឱ្យបានច្រើនកុះករ។ លីគខ្លាំង! ជម្រើសជាតិខ្លាំង!

កាលវិភាគប្រកួតលីគកំពូលកម្ពុជា
កាលវិភាគប្រកួតលីគកំពូលកម្ពុជា
កាលវិភាគប្រកួតលីគកំពូលកម្ពុជា
កាលវិភាគប្រកួតលីគកំពូលកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]