ថៃ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានដឹងហើយថា តារាសម្ដែងលោក Shakrit បានធ្វើឲ្យមហាជនជាច្រើន បានចាត់ទុកថាលោកជាមេគ្រូសារគំរូមួយ ដែលចេះស្រលាញ់ តាមថ្នាក់ថ្នម ផ្តល់ភាពកក់ក្តៅទៅកាន់កូន និងភរិយាជានិច្ច ទោះបីជាលោកមានភាពមមាញឹកខ្លាំងនៅក្នុងការងារយ៉ាងណាក្តី។

ក្រៅពីជីវិតដ៏មានសុភមង្គល ឃើញថាតារាប្រុសរូបនេះ ក៏មានជីវិតឯកជនកាន់តែ ប្រសើរជាងមុន ដោយមានផ្ទះទ្រនំស្កឹមស្កៃរស់នៅ និងប្រើប្រាស់រថយន្តទំនើបៗជិះជាប្រចាំថ្ងៃថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ កាលពីពេលថ្មីៗនេះ តារាប្រុស លោក Shakrit ក៏បានបង្ហាញនូវផ្ទះ ដ៏គួរឲ្យចង់រស់នៅមួយផ្សេងទៀត ដែលទើបនឹងសាងសង់រួច ដោយផ្ទះមួយនេះ មានការតុបតែងជុំវិញដោយធម្មជាតិ និងជាពិសេសស ធ្វើឡើងនៅលើផ្ទៃដីចម្ការដ៏ធំដែលលោក និងគ្រួសារបានទិញមកជាង៧ឆ្នាំមកហើយផងដែរ។

ក្នុងនោះអ្នកគាំទ្រជាច្រើននាក់ បានសរសើរដល់ លោក Shakrit ដែលខិតខំរកស៊ី កម្លាំងញើសឈាម ទាំងយប់ថ្ងៃ រហូតមានសមត្ថភាពសាងសង់ផ្ទះក្នុងតម្លៃរាប់លានបាត សម្រាប់ប្រពន្ធកូន និងគ្រួសារទាំងមូលផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនាទិដ្ឋភាពផ្ទះរបស់លោក Shakrit ខាងក្រោមនេះ៖ 

គ្រួសារ Shakrit
គ្រួសារ Shakrit
ទិដ្ឋភាពផ្ទះ Shakrit
ទិដ្ឋភាពផ្ទះ Shakrit
ទិដ្ឋភាពផ្ទះ Shakrit
ទិដ្ឋភាពផ្ទះ Shakrit
ទិដ្ឋភាពផ្ទះ Shakrit
ទិដ្ឋភាពផ្ទះ Shakrit
ទិដ្ឋភាពផ្ទះ Shakrit
ទិដ្ឋភាពផ្ទះ Shakrit
ទិដ្ឋភាពផ្ទះ Shakrit

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]