កូរ៉េខាងត្បូង៖ JYP Entertainment ជាផលិតកម្មដ៏មួយធំដែលមានក្រុមចម្រៀងកូរ៉េប្រុសស្រីល្បីៗជាច្រើនជ្រកនៅក្រោមទ្រនំមួយនេះ។

ជាក់ស្តែងកាលពីថ្ងៃទី១០ ខែមិនានេះមានការចាក់ផ្សាយកម្មវិធីទូរទស្សន៍មួយមានឈ្មោះថា «All the Butlers» នៅក្នុងនោះផងដែរលោក Park Jin-young ដែលអ្នកបង្កើតផលិតកម្ម JYP ផ្ទាល់បានចូលរួមជាភ្ញៀវកិត្តិយស។

នៅក្នុងកម្មវិធី Park Jin-young បាននាំពិធីករទាំងបួនរូបដើរមើលអគារថ្មីរបស់ JYP ដែលស្រស់ស្អាតនិងប្រណិតខ្លាំងណាស់ បន្ទាប់មកពួកគេអង្គុយនិយាយនៅក្នុងបន្ទប់អាហារដែលមានលក្ខណៈពិសេសខ្លាំង គឺបំរើជូនតែម្ហូបអាហារបែប Organic និងសម្រាប់តែតារា បុគ្គលិក និងអ្នកហ្វឹកហាត់នៅក្នុង JYP តែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ Park Jin-young ថែមទាំងបានបង្ហើបថា ក្នុងមួយឆ្នាំចំណាយអស់ ២០០០លានវ៉ុន ឬស្មើនឹងជាង ១.៧៧០.០០០ដុល្លារទៅលើថ្លៃអាហារ។

ក្រៅពីនេះ Park Jin-young បាននិយាយបន្ថែមពីមូលហេតុដែលត្រូវចំណាយប្រាក់ច្រើនទៅលើអាហារយ៉ាងដូច្នោះថា « មិនមែនសម្រាប់តែអ្នកបុគ្គលិកតែប៉ុណ្ណោះទេដែលបានញ៉ាំអាហារទាំងនេះ នៅមានមនុស្សជាច្រើនទៀត ហើយសំខាន់បំផុតគឺក្មេងៗដែលមកហ្វឹកហាត់ ខ្ញុំមិនសប្បាយចិត្តទេ ព្រោះឪពុកម្តាយរបស់ក្មេងទុកចិត្តនិងឲ្យពួកយើងជួយមើលថែកូនៗរបស់ពួកគេដែលអាយុនៅក្មេងៗ តែមកត្រូវញ៉ាំអាហារកំប៉ុង រាល់ពេលដែលឃើញបែបនេះ ខ្ញុំមានអារម្មណ៍ថាខុសខ្លាំងណាស់។ 

ម្យ៉ាងទៀត ខ្ញុំក៏មានតួនាទីនៃការទទួលខុសត្រូវ មើលថែក្មេងៗ ទោះបីជាក្មេងៗមួយចំនួនមិនបាន Debut ជាមួយផលិតកម្មរបស់ពួកយើងក៏ពិតមែន ប៉ន្តែនៅក្នុងកំឡុងពេលដែលហ្វឹកហាត់ គឺពួកគេនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ។ ពេលដែលខ្ញុំឃើញក្មេងៗដែលរៀននៅថ្នាក់បឋម ឬអនុវិទ្យាល័យ មកហាត់រួមគ្នាជាក្រុមដ៏ធំមួយ ខ្ញុំពិតជាមានសេចក្តីសុខខ្លាំងណាស់។ អាចជារឿងតូចៗមួយ តែវាមានប្រយោជន៍ប្រសិនបើតារា និងបុគ្គលិករបស់យើងទាំងអស់មានសុខភាពល្អ នោះផលិតកម្មរបស់យើងនឹងកាន់តែរីកចម្រើនទៅមុខ បែបនេះហើយ ជាចំណាយអស់ ២០០០លានវ៉ុនក៏ខ្ញុំមិនខ្វល់ដែរ»៕

Park Jin-young
រូបនៅក្នុងកម្មវិធី
រូបនៅក្នុងកម្មវិធី
រូបនៅក្នុងកម្មវិធី
រូបនៅក្នុងកម្មវិធី
រូបនៅក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]