អាមេរិក៖ លោក Kevin Tsujihara ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Warner Bros បានចេញសេចក្តីថ្លែងការណ៍សុំទោសជាសាធារណៈចំពោះទង្វើមិនសមរម្យរបស់គាត់ក្នុងពេលកន្លងមក ចំពេលដែលមានការស៊ើបអង្កេតពាក់ព័ន្ធជាមួយនឹងរឿងផ្លូវភេទ ដោយធ្វើឡើងដោយក្រុមហ៊ុន WarnerMedia

លោក Kevin ត្រូវបានចោទប្រកាន់ថាបានរួមភេទជាមួយនឹងតារាសម្តែងជនជាតិអង់គ្លេសអ្នកនាង Charlotte Kirk ក្នុងការដោះដូរឱ្យនាងសម្តែងជាតួឯកនៅក្នុងខ្សែភាពយន្តធំៗ។ នេះបើយោងតាមសារព័ត៌មាន Hollywood Reporter ដែលបានចេញផ្សាយសារបែកធ្លាយមួយចំនួនចេញពីសារអេឡិចត្រូនិករវាងភាគីទាំងពីរ។ 

អ្នកនាង Charlotte Kirk និង លោក Kevin Tsujihara

ជាក់ស្តែងអ្នកនាង Charlotte បានបង្ហាញខ្លួនក្នុងខ្សែភាពយន្តធំៗចំនួនពីរក្រោមការដឹកនាំរបស់ក្រុមហ៊ុន Warner Bros។ ដោយក្នុងនោះរួមមានរឿង «How to Be Single» នៅក្នុងឆ្នាំ២០១៦ និងមួយទៀតគឺនៅឆ្នាំ២០១៨ រឿង «Ocean's 8»

យ៉ាងណាមិញ មេធាវីនាយកប្រតិបត្តិវ័យ ៥៤ឆ្នាំរូបនេះ បានបដិសេធយ៉ាងមុតមាំចំពោះការចោទប្រកាន់នេះដោយបញ្ជាក់ថា «លោក Kevin មិនមានតួនាទីផ្ទាល់ក្នុងការជួលតារាសម្តែងនេះទេ។»

ស្ថានភាពនេះបានប្រែជាតានតឹងរវាងគូភាគីទាំងពីរនេះ នៅពេលដែលអ្នកនាង Charlotte មានអារម្មណ៍ថាអាជីពរបស់នាងនៅហូលីវូដមិនបានរីកចម្រើនលឿនតាមដែលនាងរំពឹងទុក។

តារាសម្តែងស្រស់ស្អាតរូបនេះបានជួបនឹងលោក Kevin តាមរយៈលោក Brett Ratner និងលោក James Packer ដែលនាងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ តារាសម្តែងសាច់សខ្ចីរូបនេះ បានបដិសេធនូវអាកប្បកិរិយាមិនសមរម្យ ហើយបានបញ្ជាក់ពីទំនាក់ទំនងរបស់នាងជាមួយលោក James នៅក្នុងសេចក្តីថ្លែងរបស់នាងមកកាន់ក្រុមសារព័ត៌ Hollywood Reporter។ 

លោក Kevin, Brett និង James

អ្នកនាង Charlotte បានថ្លែងថា៖

«ខ្ញុំធ្វើការបដិសេធយ៉ាងមុតមាំនូវឥរិយាបថមិនសមរម្យណាមួយចំពោះលោក Brett Ratner, លោក James Packer និងលោក Kevin Tsujihara។ ហើយខ្ញុំមិនមានពាក្យបណ្តឹងប្រឆាំងនឹងពួកគេឡើយ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាធ្លាប់មានទំនាក់ទំនងស្នេហាជាមួយលោក James Packer នៅក្នុងរដូវក្តៅឆ្នាំ ២០១៣ពិតមែន ហើយខ្ញុំត្រូវបានគោរពនិងស្រលាញ់ ដោយលោក James ហើយខ្ញុំមិនមានបញ្ហាជាមួយគាត់ ឬក៏មានបំណងចង់ប្តឹងគាត់នោះទេ។»

អ្នកនាងបន្ថែមទៀតថា៖

«ខ្ញុំសូមបញ្ជាក់បន្ថែមទៀតថា នៅពេលដែលទំនាក់ទំនងស្នេហារបស់ខ្ញុំបានបញ្ចប់ ខ្ញុំបានសុំដំបូន្មាន ពីលោក Kevin ដែលស្គាល់គាត់តាមរយៈលោក James។ លោក Kevin មិនដែលបានសន្យាអ្វីមួយឱ្យ ខ្ញុំនោះទេ។»

ស្របពេលគ្នាដែរ ក្រុមហ៊ុន WarnerMedia បានចាប់ផ្តើមធ្វើការស៊ើបអង្កេតជាមួយក្រុមហ៊ុនច្បាប់ Munger Tolles & Olson បន្ទាប់ពីទទួលបានព័ត៌មានអនាមិកមួយ ដែលពាក់ព័ន្ធជាមួយនឹងថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន Warner Bros បានសន្យាថានឹងនឹងឱ្យមនុស្សស្រីម្នាក់ឈ្មោះ «CK» ដើរតួសម្តែងជាតួឯក ដើម្បីដោះដូរនឹងការរួមភេទនៅក្នុងខែកញ្ញា ឆ្នាំ២០១៨។ ប៉ុន្តែ ក្រុមហ៊ុនបានអះអាថា ពួកគេមិនបានរកឃើញភស្តុតាងមិនសមរម្យណាមួយ ដូចជាពាក្យដែលត្រូវបានគេចោទប្រកាន់នោះទេ។

នៅក្នុងអនុស្សរណៈដែលក្រុមសារព័ត៌ Hollywood Reporter ទទួលបាន លោក Kevin បានសុំទោសជាផ្លូវការចំពោះសកម្មភាពមិនសមរម្យណាមួយកន្លងមក ហើយបានសម្តែងនូវការសោកស្តាយជាទីបំផុតចំពោះការធ្វើឱ្យមានភាពអាម៉ាស់ចំពោះក្រុមហ៊ុន និងសហការីរបស់គាត់។ ចុងក្រោយ លោកក៏យល់ព្រមសហការយ៉ាងពេញទំហឹងចំពោះការស៊ើបអង្កេតមួយនេះផងដែរ៕ 

អ្នកនាង Charlotte Kirk
អ្នកនាង Charlotte Kirk
លោក Kevin Tsujihara
សារអេឡិចត្រូនិកបែកធ្លាយរវាងលោក Kevin និងអ្នកនាង Charlotte
សារអេឡិចត្រូនិកបែកធ្លាយរវាងលោក Kevin និងអ្នកនាង Charlotte
អ្នកនាង Charlotte Kirk
អ្នកនាង Charlotte Kirk
លោក Kevin Tsujihara និងអ្នកនាង Charlotte Kirk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]