ភ្នំពេញ៖ នៅពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខិតជិតចូលមកដល់ គេសង្កេតឃើញថា គ្រប់បណ្តារផលិតកម្មចម្រៀងក្នុងស្រុកជាច្រើន នាំគ្នាបញ្ចេញបទចម្រៀង ដូចជាបទប្រពៃណី បទបែបសម័យញាក់កន្ត្រាក់អារម្មណ៍ ដើម្បីទុកឲ្យអ្នកគាំទ្ររាំលេងកម្សាន្ត ក្នុងឱកាសដ៏ពិសេសនោះ។

យ៉ាងណាមិញ ទន្ទឹមនឹងការចេញបទចម្រៀង របស់ផលិតកម្មទាំងនោះផងដែរ ស្រាប់តែមានមតិមហាជនមួយចំនួន បានរិះគន់យ៉ាងខ្លាំងៗថា អ្នកគាំទ្រមួយចំនួនមិនបាននាំគ្នាគាំទ្របទចម្រៀងប្រពៃណីខ្មែរ ដែលមានចង្វាក់រាំវង់ រាំក្បាច់ នោះទេ ហើយពួកគេបែរជាសម្រុកនាំគ្នាគាំទ្របទចម្រៀង បែបញាក់កន្ត្រាក់អារម្មណ៍ ដែលមិនមែនជាប្រពៃណីរបស់ខ្មែរ។

ក៏ប៉ុន្តែ ចំពោះមិតរិះគន់ដែលលើកឡើងទាំងនេះ មិនមែនត្រឹមត្រូវមួយភាគរយនោះទេ ព្រោះកាលពីថ្មីៗ ដោយផ្អែកតាមការសង្កេត លើគណនីយូធូបផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស ដែលជាផលិតកម្មក្នុងស្រុកដ៏ធំមួយ បានបញ្ជាក់ឲ្យឃើញថា បទចម្រៀងដែលជាចង្វាក់ប្រពៃណីខ្មែរ ដែលចេញសម្រាប់អបអរពិធីបុណ្យចូលឆ្នាំ ឆ្នាំនេះ គឺមានសន្ទុះការគាំទ្រខ្លាំងមែនទែន ដោយក្នុងមួយបទៗ មានអ្នកចូលទស្សនាមិនក្រោម១លានដងនោះទេ។

យ៉ាងណាក្តី ខាងក្រោមនេះ គឺជាបទចម្រៀងចង្វាក់ប្រពៃណីខ្មែរ ដែលត្រូវបានតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស យកមកច្រៀងម្តងទៀតសម្រាប់រាំលេង ពិធីបុណ្យចូលឆ្នាំខាងមុខ៕

កុំឲ្យខាតពេលយូរ ចង់ដឹងថាមានបទចម្រៀងអ្វីខ្លះ តោះទស្សនាវីដេអូខាងក្រោម៖

១. បទ «អស់មួយខែ សល់មួយខែ» ច្រៀងដោយ ព្រាប សុវត្ថិ និងសុគន្ធ និសា ទទួលបានអ្នកចូលមើលចំនួន ១,៨១៨,៣៧៤ ដង 

បទ «អស់មួយខែ សល់មួយខែ»

២. បទ «កោតប្រុសមុខខ្មូរ» ច្រៀងដោយ នៅ ស៊ីនឿន និង ផន ស្រីខួច ទទួលបានអ្នកចូលមើលចំនួន ២,០៨២,១៨៤ ដង

បទ «កោតប្រុសមុខខ្មូរ»

៣. បទ «ព្រលឹងចុងសក់» ច្រៀងដោយ នី រតនា និង ឈិន ម៉ានិច ទទួលបានអ្នកចូលមើលចំនួន ១, ៧៥៨,៣១៨ ដង

បទ «ព្រលឹងចុងសក់»

៤. បទ «កុំមើលងាយចាស់» ច្រៀងដោយ ឃី សុឃុន និង បាន មុន្នីល័ក្ខ ទទួលបានអ្នកចូលមើលចំនួន ១, ៦៣០,៩៤៣ ដង

បទ «កុំមើលងាយចាស់»

៥. បទ «កម្លោះប្រពន្ធបួន» ច្រៀងដោយ ណុប បាយ៉ារិទ្ធ និង ចំរើន សុភ័ក្រ្ត ទទួលបានអ្នកចូលមើលចំនួន ១, ៦៦៨,៨៤៥ ដង

បទ «កម្លោះប្រពន្ធបួន»

៦. បទ «រាំវង់កម្ពុជា» ចម្រៀងដោយ ខេមរៈ សិរីមន្ត និង ឱក សុគន្ធកញ្ញា ទទួលបានអ្នកចូលមើលចំនួន ២,៧៩៨,១២៣ ដង

បទ «រាំវង់កម្ពុជា»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]