ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ពីលោក ហេង ឡុង ដែលត្រូវជាគូស្នេហ៍របស់ប្រធាន សមាគមន៍សិល្បៈ អ្នកនាង ចនច័ន្ទ លក្ខិណា ក្នុងការងារជាច្រើន នាពេលកន្លងមកទទួលបានប្រជាប្រិយភាពខ្លាំង មែនទែនពីទស្សនិកជន ។

ជាមួយគ្នានេះដែរ កាលពីប៉ុន្មានម៉ោងមុននេះ បើតាមគណនីហ្វេសប៊ុករបស់ លោក ហេង ឡុង ដែលជាផ្អែកមួយនៅក្នុង សមាគមន៍សិល្បករខ្មែរ បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ខ្លួន បានឲ្យដឹងថា៖ លោក និង លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា នឹងចាប់វិធានការ ទៅកាន់សិល្បករ សិល្បការិនីណាដែលមានចេនាប្រើពាក្យសម្ដីជេ មិនគួប្បីណាមួយ ឬ រូបភាពបែបស៊ិចស៊ីខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយនានា ។

ហេង ឡុង និង លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា

នៅក្នុងនោះផងដែរ លោក បានសរសេបង្ហោះថា៖ «ក្នុងនាមសមាគមន៍សិល្បករខ្មែរ ក៏ដូចជាក្នុងនាមសមាជិកក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ដែលមានលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ជាប្រធាន ខ្ញុំបាទសំណូមពរដល់សិល្បករ សិល្បការិនី ទាំងអស់ដែលបានបង្ហោះពាក្យជេគ្នាយ៉ាងអសុរោះ ដែលមិនសមចេញពីមាត់សិល្បករសិល្បការិនីដែលជាមនុស្សរបស់មហាជនឲ្យតម្លៃឡើយ និងសិល្បការិនីមួយចំនួនបានស្លៀកពាក់ស៊ិចស៊ីជ្រុល ។ បើទោះជាពួកគាត់ទាំងនោះ បច្ចុប្បន្នមិនមែនជាសិល្បករសិល្បការិនីទៀតក៏ដោយ (អតីតជាសិល្បករសិល្បការិនី)។

ខ្ញុំបាទសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ បើមិនដូច្នេះទេ យើងខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់។សូមបងប្អូនសិល្បករសិល្បការិនីទាំងអស់មេត្តាជ្រាប និងដោយក្តីអនុគ្រោះបំផុត ។ »
ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើល ព្រមទាំងមានការស៊ែរជាច្រើន ពីសំណាក់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត ថែមទៀតផង។ ហើយក៏ជាការដាស់​តឿនទៅកាន់តារាៗ ដែលធ្លាប់ជេគ្នា ឬបង្ហោះរូបស៊ិចស៊ីជ្រុលកន្លងមក ព្រោះលើកនេះ  រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នឹងចាត់វិធានការហើយ៕

ចនច័ន្ទ លក្ខិណា និង ហេង ឡុង
ចនច័ន្ទ លក្ខិណា និង ហេង ឡុង
ហេង ឡុង
ហេង ឡុង
សំណេររបស់ ហេង ឡុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]