ភ្នំពេញ៖ ដើម្បីឈរជើងខ្លាំងក្នុងវិស័យការ៉េម និងបង្អែមក្នុងទីផ្សារកម្ពុជា ហាងការ៉េម ស្វិន សិន តែងតែបានផ្ដល់ជូនផលិតផលថ្មីៗ និងខុសប្លែកជាងរាល់ដង ជាក់ស្ដែងដូចជាថ្មីៗនេះ ជាពិសេសក្នុងឆ្នាំ ២០១៩ នេះ ហាងការ៉េម ស្វិន សិន បានណែនាំនូវផលិតផលថ្មីសន្លាងចំនួនពីរមុខដូចជា ការ៉េមខ្ទះក្ដៅ និងចុងក្រោយគេនេះជាប្រភេទការ៉េមនំបុ័ង សម្រាប់ប្រជាជនកម្ពុជាយើង។ 

ការ៉េមនំបុ័ង

ការពាំនាំនូវបទពិសោធន៍ថ្មីៗជូនប្រជាជនកម្ពុជាក្នុងយុគសម័យទំនើបនេះ គឺជាគោលជំហរ និងគោលការណ៍ថ្មីមួយរបស់ហាងការ៉េម ស្វិន សិន នេះបើតាមឲ្យដឹងពីអ្នកនាង ថា សុខាវត្តី ជាប្រធានគ្រប់គ្រងទូទៅរបស់ហាងការ៉េម ស្វិន សិន ប្រចាំប្រទេសកម្ពុជា។ អ្នកនាងបន្ដថា ក្រៅពីផ្ដល់ជូនសេវាកម្មបំពេញចិត្តរបស់អតិថិជន ១០០% យើងក៏ពង្រឹងនូវស្ដង់ដាផលិតផល និងផ្ដល់ជូននូវផលិតផលការ៉េមថ្មីៗជាច្រើន សម្រាប់ជាបទពិសោធន៍ថ្មីដល់អ្នកអតិថិជនរបស់យើង។ 

ជាឧទារហណ៍ស្រាប់ក្នុងឆ្នាំ ២០១៩ ហាងការ៉េម សិ្វន សិន បានណែនាំការ៉េមខ្ទះក្ដៅដែលជាប្រភេទការ៉េមថ្មីសន្លាងតែម្ដងសម្រាប់ប្រទេសកម្ពុជា ដែលហាងការ៉េមម៉ាកដទៃពុំទាន់មាននូវឡើយ ហើយថ្មីនេះយើងមានការ៉េមថ្មីមួយទៀតហៅថា ការ៉េមនំបុ័ង ដែលជាប្រជាជនពេញនិយមញុំានៅប្រភេទមួយនេះ ប៉ុន្ដែអ្វីដែលការ៉េមនេះពិសេសជាងការ៉េមនំបុ័ងធម្មតា គឺត្រង់វាមានទឺកសស់ស្រោចពីលើ និងបង្កប់ក្នុងនំបុ័ងតែម្ដង ដែលធ្វើឲ្យរសជាតិប្លែកជាប់មាត់តែម្ដង។ ក្រៅពីនេះ យើងក៏មានការ៉េមថ្មីទៅតាមរដូវកាលផ្លែឈើនីមួយៗទៀតផង ដូចឥឡូវនេះយើងមានការ៉េមស្រ្ដរប៊ែរីស្រស់ ដែលមានក្នុងកំឡុងពេលស្រ្ដរប៊ែរីស្រស់តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ហាងការ៉េម សិ្វន សិន គឺម៉ាកផលិតផលផលដ៏ល្បីឈ្មោះពីសហរដ្ឋអាមេរិក ហើយបានឈរជើងក្នុងទីផ្សារកម្ពុជាតាំងពី ២០០៧ មកម៉្លេះ ដែលសព្វថ្ងៃហាងការ៉េម ស្វិន សិន កំពុងតែពេញនិយមខ្លាំងសម្រាប់ក្មេងៗ យុវវ័យគ្រាប់ស្រទាប់វណ្ណៈទាំងអស់។ ហាងការ៉េម ស្វិន សិន មាន ៨ សាខាដូចជា នៅផ្សារទំនើប អ៊ីអនម៉ល ១ និង ២ ផ្សារទំទើបសូរីយា ផ្សារទំនើបសុវណ្ណា ផ្លូវកម្ពុជាក្រោម ខេត្តបាត់ដំបង និងខេត្តសៀមរាបមាននៅ ដឺ ហេរីថេក វ៉ក និងអង្គរត្រេតសេនធឺ៕

ការ៉េមនំបុ័ងរបស់ សិ្វន សិន
ការ៉េមនំបុ័ងរបស់ សិ្វន សិន
ការ៉េមនំបុ័ងរបស់ សិ្វន សិន
ការ៉េមនំបុ័ងរបស់ សិ្វន សិន
ការ៉េមនំបុ័ងរបស់ សិ្វន សិន
ការ៉េមនំបុ័ងរបស់ សិ្វន សិន
ការ៉េមនំបុ័ងរបស់ សិ្វន សិន
ការ៉េមនំបុ័ងរបស់ សិ្វន សិន
ការ៉េមនំបុ័ងរបស់ សិ្វន សិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]