ចិន៖ ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា សព្វថ្ងៃនេះបច្ចេកវិទ្យាក្នុងពិភពលោកកាន់តែមានការអភិវឌ្ឈនិងជឿនលឿនយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយថ្មីៗនេះ បើយោងតាមខ្សែវីដេអូឃ្លីបរបស់សារព័ត៌មានចិនមួយបានអះអាងថា នាថ្ងៃអនាគត គ្រូពេទ្យនឹងអាចធ្វើការវះកាត់ឲ្យអ្នកជំងឺបានពីចំងាយ ដោយការបញ្ជាទៅលើមនុស្សយន្តភ្ជាប់ជាមួយនឹងអ៊ីនធើណែត 5G តែម្តង។

លោកគ្រូពេទ្យចិនកំពុងធ្វើការវះកាត់

ខ្សែវីដេអូឃ្លីបដដែលក៏បានបង្ហាញបន្ថែមពីទិដ្ឋភាព នៅពេលដែលគ្រូពេទ្យចិនឯកទេសផ្នែកវះកាត់ម្នាក់ បានធ្វើការវះកាត់យកថ្លើមចេញពីខ្លួនសត្វឆ្កែនៅមន្ទីរពិសោធន៍មួយកន្លែង ដោយការបញ្ជាទៅលើមនុស្សយន្តភ្ជាប់ជាមួយនឹងប្រព័ន្ធអ៊ីនធើណែត 5G ក្នុងចំងាយដល់ទៅ៥០គីឡូម៉ែត្រឯណោះ។ 

គួរបញ្ជាក់ថា ថេរវេលាដែលគ្រូពេទ្យបញ្ជាទៅមនុស្សយន្តដោយការភ្ជាប់ប្រព័ន្ធអ៊ីនធើណែត 5G ក្នុងអំឡុងពេលវះកាត់នេះគឺខុសគ្នាត្រឹមតែ ១០០ មិល្លីវិនាទីប៉ុណ្ណោះ។ នេះគឺជាល្បឿនដ៏លឿនមួយ ដើម្បីឲ្យគ្រូពេទ្យជំនាញស្តារស្ថានភាពភ្លាម ចៀសវាងកំហុសអចេតនាណាមួយដែលអាចកើតឡើងក្នុងអំឡុងពេលវះកាត់។

យោងតាមប្រសាសន៍របស់លោកគ្រូពេទ្យចិនឯកទេសផ្នែកវះកាត់ខាងលើបានអះអាងថា ប្រព័ន្ធអ៊ីនធើណែត5G នេះនឹងអាចធ្វើឲ្យក្រុមគ្រូពេទ្យមានភាពងាយស្រួលក្នុងការវះកាត់ឲ្យអ្នកជំងឺពីចំងាយ និង កន្លែងអាសន្នរោគផងដែរ។ ហើយគ្រូពេទ្យដែលធ្វើការនៅមន្ទីរពេទ្យធំៗក៏អាចជួយគ្រូពេទ្យផ្សេងទៀតដែលធ្វើការនៅក្នុងគ្រឹះស្ថានពេទ្យតូចៗផងដែរ។ 

គ្រាន់តែអង្គុយក្នុងបន្ទប់ធម្មតាមួយប៉ុណ្ណោះ គ្រូពេទ្យជំនាញនឹងអាចធ្វើការវះកាតឲ្យអ្នកជំងឺក្នុងរយៈចំងាយរាប់រយ ឫ រាប់ពាន់គីឡូម៉ែត្រដោយការប្រើប្រព័ន្ធអ៊ីនធើណែត 5G នេះបានហើយ។ គួរបញ្ជាក់ថា ការជឿនលឿននៃប្រព័ន្ធអ៊ីនធើណែត 5G នេះមានលឿនជាងប្រព័ន្ធអ៊ីនធើណែតសព្វថ្ងៃដល់ទៅ២០ដងឯណោះ៕

មានវីដេអូនៅខាងក្រោម៖  

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]