ភ្នំពេញ៖ បើយើងនិយាយអំពីទូរស័ព្ទស៊េរី F វិញ នរណាៗក៏ស្គាល់ដែរ គឺវាជាប្រភេទទូរស័ព្ទស៊េរីថ្មី ដែលបានវាយលុកទីផ្សារទាំងនៅកម្ពុជា និងបណ្តាប្រទេសនានាលើសកលលោករបស់ក្រុមហ៊ុន OPPO ។ ជាពិសេសនៅប្រទេសកម្ពុជា នៅពេលដែលយើងនិយាយថាសាកថ្ម ៥ នាទី និយាយបាន ២ ម៉ោង គឺជាអ្វី? នោះពួកគេនឹងឆ្លើយថា F9 ។ 

OPPO ត្រកូល F

សមត្ថភាពត្រកូល F របស់ OPPO គឺមានការគាំទ្រច្រើនពីក្រុមយុវវ័យ និង មនុស្សវ័យកណ្តាល ហើយតាមការបញ្ជាក់របស់ក្រុមហ៊ុនបានឲ្យដឹងថា ការរចនាទូរស័ព្ទស៊េរី F ចេញមកម្តងៗ គឺធ្វើឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយការរចនាពីមួយម៉ូឌែលទៅមួយម៉ូឌែលតែងតែមានភាពប្លែក និងទាក់ទាញអតិថិជនជានិច្ច ព្រមទាំងតម្លៃទីផ្សារអាចទទួលយកបានថែមទៀតផង។ 

បើយើងមើលត្រលប់ក្រោយបន្តិច យើងនឹងមើលឃើញពីភាពវិវត្តន៍នៃត្រកូល F នីមួយៗចាប់តាំងពី F7 មក ម៉ូឌែលនេះបានបំពាក់ Rear Camera 16MP Front Camera 25 MP ទំហំថ្ម 3400MAh អេក្រង់បែបធម្មតា ដោយសមត្ថភាពថតរូបនៃម៉ូឌែលនេះ ចាប់ផ្តើមការទាក់ទាញប្រជាប្រិយភាព។ បន្ទាប់មកនៅដើមខែ សីហាឆ្នាំ២០១៨ ម៉ូឌែល F9 បានបង្អួតរាងជាមួយពណ៌ដ៏ទាក់ទាញចំនួន ៣ ដែលភ្ជាប់ជាមួយនឹងទំហំថ្ម 3500MAh Camera ភ្លោះទំហំ 16+2 MP និង Front Camera 25 MP អេក្រង់តំណក់ទឹកជាលើកដំបូង ដែលត្រូវបានគេឲ្យឈ្មោះថា ជាអ្នកជំនាញថតរូប Selfie។ 

ហើយនៅដើមឆ្នាំ ២០១៩ នេះ F11 Pro បានលេចមុខមកធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានភាពពិបាកក្នុងការពិចារណាថា តើគួរជ្រើសរើសទូរស័ព្ទប្រភេទអ្វីមកកាន់ក្នុងដៃរបស់ពួកគេ ព្រោះ F11 Pro សឹងតែមានអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការ ទាំងការ ថតរូបពេលយប់ច្បាស់ឥតខ្ចោះមិនបាច់បារម្ភពីបញ្ហាបន្ថែមពន្លឺ ដោយកាម៉េរាភ្លោះខាងក្រោយទំហំ 48MP វាមានទំហំអេក្រង់លាតពេញ 6.5 FHD+ បន្ថែមភាពស្រស់ស្អាត និងងាយស្រួលក្នុងការលេងហ្គេម និងមើលឯកសារនានា វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost កម្លាំងសាកថ្ម 4000MAh ដោយបច្ចេកវិទ្យាសាកថ្ម VOOC 3.0 ហើយ F11 Pro មាន Ram ទំហំ 6GB និង Rom ទំហំ 64GB ថែមទៀតផង។ 

ដូចលោកអ្នកធ្លាប់បានជ្រាបស្រាប់ហើយថាផលិតផលទូរស័ព្ទម៉ូឌែល F7 និង F9 របស់ OPPO បានធ្វើឲ្យមានភាពកក្រើកខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងប្រទេសកម្ពុជា ដែលរឹតតែធ្វើឲ្យប្រជាជនខ្មែរកាន់តែស្គាល់ និងចាប់អារម្មណ៍ Brand មួយនេះ ដោយបានធ្វើឲ្យការលក់ចេញនៃម៉ូឌែលទូរស័ព្ទនីមួយៗរបស់ក្រុមហ៊ុន OPPO ហក់ឡើងខ្ពស់សឹងតែស្មើរនឹងម៉ូឌែលល្បីៗ និងមានកេរ្តិ៍ឈ្មោះជាយូរណាស់មកហើយ។ 

ចុះបច្ចុប្បន្ននេះ ចំពោះម៉ូឌែល F11 Pro វិញ? ចាំមើលថាតើការលក់ចេញនៃម៉ូឌែលនេះយ៉ាងម៉េចដែរទៅ? ព្រោះវាកាន់តែអង្រួនបេះដួងអ្នកប្រើប្រាស់ទៅហើយ ចាប់ពីមានព័ត៌មានបែកធ្លាយមកម៉្លេះ ចុះទម្រាំរូបពិតរបស់វាតើយ៉ាងណាទៅ? 

សូមបញ្ចាក់ថា រហូតមកដល់ពេលនេះស៊េរី F របស់ OPPO មានចំនួនច្រើន និង Update ខ្លួនឯងជានិច្ចចាប់តាំងពី F1 មកម៉្លេះ ដែលភាគច្រើនពួកគេជ្រើសរើសយកតែលេខរៀងសេសប៉ុណ្ណោះ សម្រាប់ដាក់ឈ្មោះជាម៉ូឌែលទូរស័ព្ទរបស់ពួកគេ៕

OPPO ត្រកូល F

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]