ភ្នំពេញ៖ ស្ទើរតែមិនជឿថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នៅតែមាននូវ ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដើម្បីបញ្ចេញជូនដល់អ្នកគាំទ្រទាំងអស់ជុំវិញពិភពលោកក៏ដូចជាធ្វើការវាយលុកទីផ្សារនៃពិភពបច្ចេកស្មាតហ្វូននាពេលបច្ចុប្បន្ននេះ។ គួររំឭកផងដែរថា វត្តមានស្មាតហ្វូនលំដាប់កំពូលត្រកូល S ជំនាន់ចុងក្រោយ ដែលបានធ្វើឱ្យកក្រើកពិភពលោក ជាពិសេសព្រះរាជាណាចក្រកម្ពុជាមិនទាន់ទាំងបាត់ក្តៅផងឥឡូវនេះ សាមសុង ក៏គ្រោងនឹងបញ្ចេញស្មាតហ្វូនត្រកូល A របស់ខ្លួនបន្ថែមទៀត គឺស៊េរី Galaxy A50 | A30 ពិតជាមិនសរសើរមិនបានមែន។

Samsung Galaxy A50 និង A30

ជាការពិតណាស់ យើងសង្កេតឃើញថាមួយរយៈចុងក្រោយនេះ សាមសុង កំពុងតែពង្រីកវិសាលភាព និងធ្វើការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាស្មាតហ្វូនរបស់ខ្លួនបានយ៉ាងល្អបំផុត ដើម្បីបំពេញតាមសេចក្តីត្រូវការអតិថិជនរបស់ខ្លួនទូទាំងពិភពលោក។ ជាក់ស្តែងដូចអ្វីដែលក្រុមហ៊ុន សាមសុង បានថ្លែងប្រាប់ក្នុងការបើកសម្ពោធកំពូលស្មាតហ្វូន Samsung Galaxy S10 និង S10+ របស់ខ្លួន កាលពីពេលថ្មីៗនេះរួចមកហើយថាសាមសុងបានធ្វើការប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួនឱ្យទទួលបាននូវអ្វីដែលថ្មីប្លែក និងអស្ចារ្យបំផុតជាមួយនឹងជម្រើសកាន់តែច្រើនសម្រាប់ផលិតផលរបស់ខ្លួនផងដែរ។

នេះជាមូលហេតុដែលធ្វើឱ្យលំដាប់កំពូលស្មាតហ្វូនរបស់ សាមសុង ទាំងអស់ ទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់អ្នកប្រើប្រាស់ទាំងអស់។ ជាក់ស្តែងនៅពេលដ៏ឆាប់ខាងមុខនេះស្មាតហ្វូន Samsung Galaxy A50 និង A30 នឹងបង្ហាញខ្លួនក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថាសម្រាប់ម៉ូឌែលទាំង ២ ស៊េរីនេះពិតជាទាក់ចិត្តអ្នកគាំទ្រទាំងអស់ឱ្យមកចាប់អារម្មណ៍មកលើវាជាក់ជាពុំខានឡើយ។

សម្រាប់តម្លៃ រូបរាង ក៏ដូចជាទំហំនៃគ្រឿងម៉ាស៊ីនមានលក្ខណៈពិសេសបែបណានោះយើងនឹងធ្វើការបង្ហាញជូននៅពេលខាងមុខដ៏ខ្លីនេះ ដូច្នេះសូមត្រៀមខ្លួនក៏ដូចជាទទួលយកបទពិសោធន៍កាន់តែទំនើប និងអស្ចារ្យជាមួយ Samsung Galaxy A50 និង A30 ទាំងអស់គ្នា៕

Samsung Galaxy A50 និង A30
Samsung Galaxy A50
Samsung Galaxy A50

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]