ភ្នំពេញ៖ កាលពីម្សិលមិញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសបានប្រកាសសម្រេចគម្រោង«សាលាស្អាត» នៅតាមសាលារៀនចំនួន១០ ក្នុងរាជធានីភ្នំពេញ និងខេត្តបាត់ដំប​ង ក្នុងឆ្នាំ២០១៨ និងប្រកាសបើកគម្រោងថ្មី នៅខេត្តសៀមរាប និងបន្ទាយមានជ័យសម្រាប់ ឆ្នាំ២០១៩ ដែលគម្រោងទាំងអស់នេះចំណាយថវិការសរុបជិត ៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចំណាយទឹកប្រាក់សរុបជិត ៤០ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោង«សាលាស្អាត» នៅតាមសាលារៀនចំនួន៤ក្នុងរាជធានីភ្នំពេញ និង៦ទៀតខេត្តបាត់ដំបង។ 

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសប្រកាស គម្រោង«សាលាស្អាត»
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសប្រកាស គម្រោង«សាលាស្អាត»

ក្រុមហ៊ុននឹងបន្តកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតនៅតាមសាលារៀនចំនួន៥ក្នុងខេត្តបន្ទាយមានជ័យ និង៥ទៀតក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០១៩ ដែលនឹងចំណាយទឹកប្រាក់សរុប ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

គម្រោង«សាលាស្អាត» គឺជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលារៀនទូទាំងប្រទេសដែលត្រូវបានផ្តួចផ្តើមចាប់តាំពីឆ្នាំ២០១៦ ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងវិស័យអប់រំ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពសាលារៀននៅទូទាំងប្រទេសឲ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត និងបង្កើនបរិយាកាសសិក្សាឲ្យល្អប្រសើរជាងមុនសម្រាប់សិស្សានុសិស្ស។ 

លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសប្រកាស គម្រោង«សាលាស្អាត»

ថ្លែងក្នុងសន្និសិទសារព័ត៌មាន លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា៖ 

«ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការលើកស្ទួយវិស័យអប់រំ ហើយគម្រោង«សាលាស្អាត» គឺជាការចូលរូមមួយផ្នែកក្នុងវិស័យអប់រំ​ តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀន ដើម្បីផ្តល់នូវកន្លែងអប់រំ ដែលមានបរិយាកាសល្អប្រសើរសំរាប់សិស្សានុសិស្ស »។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

លោកបានបន្តថា៖ 

«គម្រោងសាលាស្អាតនឹងចូលរួមចំណែកជួយដល់សិស្សានុសិស្សនៅតំបន់ទាំងនោះឲ្យមានសាលារៀនសមរម្យ មានចំណេះដឹង និងសម្រេចបាននូវក្តីសុបិននាថ្ងៃអនាគត ព្រមទាំងក្លាយទៅជាធនធានមនុស្សដ៏ល្អ ដើម្បីរួមចំណែកជួយដល់សង្គម និងប្រទេសជាតិយើងទាំងមូល»៕
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសប្រកាស គម្រោង«សាលាស្អាត»
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសប្រកាស គម្រោង«សាលាស្អាត»
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសប្រកាស គម្រោង«សាលាស្អាត»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]