ជប៉ុន៖ លោកយាយជនជាតិជប៉ុន Kane Tanaka កាលពីពេលថ្មីៗកន្លងទៅនេះ បានជាប់ឈ្មោះ ឬស្នងតំណែងជាមនុស្សចាស់ ដែលមានអាយុវែងជាងគេបង្អស់លើពិភពលោក ១១៦ឆ្នាំ។

លោកយាយ Kane Tanaka

បើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស ដេលីម៉ែល លោកយាយ Kane Tanaka មកពីទីក្រុង Fukuoka ប្រទេសជប៉ុន ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី៩ មីនា ឆ្នាំ២០១៩ កន្លងទៅនេះ ជាមនុស្សដែលមានវ័យចំណាស់ និងរស់នៅបានយូរជាងគេបង្អស់ ក្នុងអាយុ ១១៦ឆ្នាំ ដែលត្រូវបានអះអាង និងទទួលស្គាល់យ៉ាងត្រឹមត្រូវ ដោយខាងក្រុមការងារកំណត់ត្រាពិភពលោក ឬ «Guinness World Records»

លោកយាយ Kane Tanaka

នៅក្នុងថ្ងៃប្រគល់វិញ្ញបនប័ត្រជូនលោកយាយ Tanaka ក្នុងនោះក៏មានការចូលរួមពីសំណាក់សាច់ញាតិរបស់លោកយាយ ចៅហ្វាយក្រុង និងមន្រ្តីឬក្រុមកាងារហ្គីណេសជាច្រើនដើម្បីជាការអបអរសាទរ ដល់លោកយាយ Tanaka ដែលពិធីត្រូវបានធ្ចើឡើងនៅមណ្ឌលថែមទាំមនុស្សចាស់ជរា ក្នុងទីក្រុង Fukuoka ។

លោកយាយ Tanaka ក៏ទទួលបានប្រអប់នំសូកូឡាដែលគាត់ចូលចិត្ត និងបានបើកវាហូបនៅក្នុងថ្ងៃដ៏ពិសេសនោះផងដែរ។

លោកយាយ Kane Tanaka

ប្រភពបានឲ្យដឹងថា លោកយាយ Tanaka តែងក្រោកជាប្រចាំនៅម៉ោង៦ព្រឹក ហើយនៅពេលរសៀលគាត់ចូលចិត្តរៀនគណិតវិទ្យាខ្លាំងណាស់។ កន្លងមកលោកយាយធ្លាប់ប្រាប់ពីអាថ៌កំបាំងដែលជួយឲ្យគាត់រក្សាបានសុខភាពល្អ និងអាយុវែងបែបនេះ ដោយទទួលទានអាហារដែលមានជាតិផ្អែម កាហ្វេ និងគ្រឿងភេសជ្ជៈកំប៉ុងជាដើម។

លោកយាយ Tanaka ក៏ត្រូវបានគេដឹងទៀតថា គាត់ចូលចិត្តលេងហ្គេម Othello ខ្លាំងណាស់។ ហើយមិនត្រឹមតែប៉ុណ្ណោះ គាត់ក៏មានជំនាញខ្លាំងក្នុងការលេងវា រហូតអាចយកឈ្នះបុគ្គលិកនៅមណ្ឌលថែមទៀតផង។

លោកយាយ Kane Tanaka

គួរឲ្យផងដែរថា លោកយាយ Tanaka កើតនៅថ្ងៃទី២ មករា ឆ្នាំ១៩០៣ ខណៈបើគិតមកទល់ពេលនេះ លោកយាយមានអាយុ ១១៦ឆ្នាំហើយ។ លោកយាយ Tanaka គឺជាកូនទី៧ ក្នុងចំណោមបងប្អូន៨នាក់។ លោកយាយបានរៀបការជាមួយនឹងស្វាមីឈ្មោះ Hideo Tanaka នៅក្នុងឆ្នាំ១៩២២ ដោយទទួលបានចំណងដៃកូនចំនួន៤នាក់ និងមានកូនចិញ្ចឹមម្នាក់ទៀតផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖  

លោកយាយ Kane Tanaka

ចុចអានអត្តបទពាក់ព័ន្ធ៖

លោកយាយជប៉ុនអាយុវែង ជាងគេបង្អស់លើលោក ទទួលមរណភាពត្រឹមអាយុ ១១៧ឆ្នាំ (មានវីដេអូ)

លោកតាជប៉ុន ស្នងកំណត់ត្រាចាស់ជាងគេបង្អស់លើពិភពលោក ធ្វើខួប ១១៣ឆ្នាំ និងប្រាប់ពីអាថ៌កំបាំងជួយឲ្យគាត់អាយុវែង (មានវីដេអូ)

លោកយាយ Kane Tanaka
លោកយាយ Kane Tanaka
លោកយាយ Kane Tanaka
លោកយាយ Kane Tanaka
រូបថតគ្រួសារលោកយាយ Tanaka
រូបថតគ្រួសារលោកយាយ Tanaka

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]