ភ្នំពេញ៖ កាលពីពេលកន្លងទៅនេះ មានការផ្ទុះនូវការសរសើរនូវយុវជនមួយក្រុម បាននាំគ្នារាំច្រៀង នៅលើតំបន់សាធារណៈ ក្នុងសម្លៀកបំពាក់បែបបុរាណ យ៉ាងស្រស់ស្អាត និងប្លែកភ្នែកខ្លាំង ក្រោមបទចម្រៀងដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត។

តែអ្វីដែលកាន់តែពិសេស និងចាប់អារម្មណ៍ខ្លាំងនោះគឺ យុវជនស្រីប្រុសទាំងអស់បាននាំគ្នារាំ ជាមួយនឹងក្បាច់ នៅក្នុងទម្រង់សិល្បៈបុរាណជាច្រើនដែលមានដូចជា រាំវង់ រាំក្បាច់ និងចង្វាក់ គោះត្រឡោក រួចជាមួយក្បាច់រាំជាច្រើនទៀត បានបំបែករាំរួមគ្នា ដោយមើលទៅយ៉ាងប្លែកពីគេ។

ចំណែកឯចម្រៀងបទ«ខ្ញុំស្រលាញ់អ្វីដែលខ្មែរមាន»វិញ ក៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបង្ហាញពីតម្លៃវប្បធម៌សិល្បៈបុរាណខ្មែរ ឲ្យកូនខ្មែរបានឃើញនូវការបង្កើតឡើង ជាមួយនឹងស្នាដៃដ៏ប្លែកពីគេ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

ក្រោយពីបានឃើញនូវការរាំរបស់ពួកគេ ដែលបានបំបែកក្បាច់រាំយ៉ាងល្អមានទាំងសម័យ និងបុរាណ បញ្ចូលគ្នានេះ បានធ្វើឲ្យមហាជនជាច្រើន បានកោតសរសើរដល់ពួកគេគ្រប់គ្នា។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈវីដេអូនេះដែល ក៏មានអ្នកចូលទស្សនា និងស៊ែររាប់ម៉ឺនដង ត្រឹមរយៈពេលដ៏ខ្លីនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

យុវជនខ្មែរ បំបែកក្បាច់រាំបែបបុរាណ
យុវជនខ្មែរ បំបែកក្បាច់រាំបែបបុរាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]