ថៃ៖ Tor Thanapob ជាតារាសម្តែងប្រុស និងសមាជិកមួយរូប នៅក្នុងក្រុមចម្រៀងបុរស 9x9 ទទួលបានប្រជាប្រិយភាពខ្លាំងក្នុងស្រទាប់យុវវ័យជាច្រើនទាំងក្នុង និងក្រៅប្រទេស។

ដូចដែលលោកអ្នកបានជ្រាបរូចមកហើយ មួយរយៈនេះមានព័ត៌មានជាច្រើនទាក់ទងនឹងរឿងរ៉ាវបែកបាក់ស្នេហារបស់តារាជាច្រើនរូប។ជាក់ស្តែងដោយយោងតាមបទសម្ភាសន៍មួយ Tor បាននិយាយរៀបរាប់ ពីរឿងរ៉ាវស្នេហារបស់ខ្លួនឯងយ៉ាងដូច្នោះថា៖

« សម្រាប់ស្នេហារបស់ខ្ញុំនិង Meen ពេលនេះគឺល្អធម្មតា ដូចពេលថ្មីៗនេះខ្ញុំមានកម្មវិធី Concert តែគាប់ជួន Meen ត្រូវទៅប្រទេសអង់គ្លេសមិនបានមកមើលផ្ទាល់ទេ តែនាងបានផ្ញើរបាច់ផ្កាមកឲ្យ។ ខ្ញុំធ្លាប់ឃើញព័ត៌មានដែលបាននិយាយថាខ្ញុំបានចែកផ្លូវគ្នាជាមួយ Meen តែខ្ញុំមិនមានអារម្មណ៍អ្វីទេព្រោះជួបច្រើនដងមកហើយ និងគ្មានអ្វីប៉ះពាល់ដល់ស្នេហារបស់ខ្ញុំទេ។ ខ្ញុំនិង Meen ល្អជាមួយគ្នារហូត ទោះបីខ្ញុំមិនមែនជាមនុស្សដែលល្អមួយរយភាគរយ តែខ្ញុំសូមអះអាងថា ស្នេហារបស់ខ្ញុំនិង Meen ជាស្នេហាពិត»។

គួរបញ្ជាក់ផងដែរថា Tor មានទំនាក់ទំនងស្នេហាជាមួយ Meen ដែលជានារីបម្រើការនៅលើយន្តហោះរយៈពេល៨ឆ្នាំហើយ តែភាពផ្អែមល្ហែមនៅតែដូចដើមដដែល៕  

Tor Thanapob
Tor Thanapob
Tor Thanapob និងគូស្នេហ៍
Tor Thanapob និងគូស្នេហ៍
Tor Thanapob និងគូស្នេហ៍
Tor Thanapob និងគូស្នេហ៍
Tor Thanapob និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]