ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាព្រឹកថ្ងៃទី ១៣ ខែមីនានេះ បានបង្ហាញទិដ្ឋភាពថ្មីៗ អំពីបច្ចុប្បន្នភាពនៃពហុកីឡដ្ឋានថ្មីរបស់កម្ពុជា គឺពហុកីឡដ្ឋានជាតិ “មរតកតេជោ”។ ទិដ្ឋភាពថ្មីនៃដំណើរការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញកាលពីព្រឹកមិញនេះ គឺមានការសម្រុកសាងសង់យ៉ាងយកចិត្តទុកដាក់ ស្របពេលដែលមជ្ឈមណ្ឌលកីឡាក្នុងសាលរបស់ពហុកីឡដ្ឋាននេះបានសាងសង់រួចរាល់ហើយ។ បើតាមគម្រោង ពហុកីឡដ្ឋានជាតិថ្មីនេះ នឹងសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នាឆ្នាំ ២០២១ ខាងមុខនេះ ក៏ដូចជាដើម្បីត្រៀមសម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនាឆ្នាំ ២០២៣ ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះជាលើកដំបូងបង្អស់។

សូមជម្រាបថា ពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់ឡើងនៅលើផ្ទៃដីទំហំ ៩៤ហិកតា ស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ តាមបណ្តោយមហាវិថីឈ្នះ! ឈ្នះ! ទល់មុខនឹងវិមានឈ្នះ! ឈ្នះ!៕

តោះ! កុំឱ្យខាតពេលវេលាយូរ សូមទស្សនាទិដ្ធភាពនៃពហុកីឡដ្ឋានជាតិ “មរតកតេជោ” នៅខាងក្រោម៖ 

ពហុកីឡដ្ឋានជាតិមរតកតេជោ (រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]