កូរ៉េខាងត្បូង ៖ ថ្មីៗក្ដៅៗ បន្ទាប់ពីសារព័ត៌មានកូរ៉េ បានចុះផ្សាយព្រោងព្រាតថា D.O សមាជិកក្រុម EXO នឹងមិនបន្តកិច្ចសន្យារបស់ខ្លួន ជាមួយនឹងផលិតកម្ម SM ផលិតកម្មយក្សមួយនេះ ក៏ចេញមុខបដិសេធភ្លាមៗ។

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី ១៣ ខែមីនានេះ ពាក្យចចាមអារ៉ាមដែលថា D.O នឹងចាកចេញពីផលិតកម្ម SM បានរីករាលដាលយ៉ាងឆាប់រហ័ស ធ្វើឲ្យបណ្ដាក្រុមអ្នកគាំទ្រ រន្ធត់ចិត្តយ៉ាងខ្លាំង។ 

ដំណឹងនេះ បានរីកសុះសាយ ពាសពេញបណ្ដាញអ៊ីនធើណែត។ ប៉ុន្តែមិនយូរប៉ុន្មាន គ្រាន់តែទទួលបានដំណឹងនេះភ្លាម ភ្នាក់ងារផលិតកម្ម SM បានចេញសេចក្ដីថ្លែងការណ៍មួយថា ៖ «ពាក្យចចាមអារ៉ាម អំពីការជ្រើសរើស មិនបន្តកិច្ចសន្យាជាមួយផលិតកម្ម របស់ D.O គឺខុសទាំងស្រុង។ បើគិតមកដល់បច្ចុប្បន្ន វានៅមានពេលវេលាច្រើនទៅមុនទៀត ទម្រាំតែកិច្ចសន្យាផុតកំណត់»៕

រូបភាព D.O
រូបភាព D.O
រូបភាព D.O
រូបភាព D.O

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]