ថៃ៖ កាលពីពេលកន្លងទៅនេះមានការភ្ញាក់ផ្អើលខ្លាំង ក្រោយបានលេចធ្លាយដំណឹងថាគូស្នេហ៍ដ៏ផ្អែមល្ហែម ស្រលាញ់គ្នាអស់ពេលជាច្រើនឆ្នាំ កញ្ញាYingYing និង Toomtam បានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយដឹងថាខាងប្រុសលួចក្បត់ចិត្ត ទាក់ទងនឹងតារាក្នុងរង្វង់សិល្បៈម្នាក់។

ការចែកផ្លូវមួយនេះ តារាប្រុសToomtam ក៏បានបញ្ជាក់លោកមិនបានក្បត់ចិត្តមិត្តស្រី ទៅលួចលាក់ទាក់ទងនឹងនរណាម្នាក់នោះទេ តែដោយសារតែលោកមានអារម្មណ៍ហត់នឿយខ្លាំង ចំពោះទំនាក់ទំនងស្នេហាមួយនេះ។ តែទោះជាយ៉ាងណាក្តី មួយរយៈពេលនេះ រូបភាពជាច្រើនបានចាប់ផ្តើមបែកធ្លាយបណ្តើរ ជាមួយនឹងបវរកញ្ញាស្រីមួយរូប ឈ្មោះLouknum។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីYingYing ដែលត្រូវគេលួចក្បត់ចិត្តនោះ បានឡើងធ្វើការផ្តល់បទសម្ភាសន៍ ដោយបានរៀបរាប់ទាំងទឹកភ្នែក នូវអារម្មណ៍ពិតពេលត្រូវមិត្តប្រុសលួចក្បត់ចិត្ត។ ដោយក្នុងនោះនាងបានរៀបរាប់ថា៖

«-នៅពេលគាត់ឃើញ Toomtam នឹងម្នាក់ស្រីនោះគឺគាត់បានបាត់បង់សតិហ្មង សំណាងហើយដែរ នៅជាមួយមិត្តភក្ដិពួកគាត់បានជួយផ្ដល់កម្លាំងចិត្ត។

- មកដល់ពេលនេះ ក៏នៅតែមានអារម្មណ៍ល្អដែរ ចងចាំមិនភ្លេចដែរ នៅបារម្ភគេដូចដើម ព្រោះមិនមែន១ខែ១ខែទេ ដែលទាក់ទងគ្នាចឹងមិនអាចកាត់ដាច់ភ្លាមៗទេ

-ប្រាប់មិនបានទេថាចាំគេត្រឡប់មកវិញរឺអត់ ដឹងត្រឹមថាពេលនេះ ធ្វើឲ្យខ្លួនឯងរឹងមាំសិន

-នៅពេលមានរឿងភ្លាមៗ នៅម្នាក់ឯងអត់បានទេ ព្រោះនឹកគេ(Toomtam)រហូត ហើយយំរហូត តាំងពីមានរឿងមកស្រកអស់៦គីឡូ

-នៅពេលមើលសម្ភាសន៍របស់Toomtam គាត់ថាគាត់យល់ ហើយក៏ខូចចិត្ត ឈឺចិត្ត។ហេតុអីដំបូងស្រលាញ់គេ តាមគេស្អិតរហូតគេមិនចង់ជួបសុំគេជួប ដល់ឥឡូវមកនិយាយថា ថយចិត្តស្រលាញ់ តារាល្បីម្នាក់ដែរ តែហេតុអីចរិតបែបនេះ»៕

ប្រភព៖ThirTeen Terrors - Cambodia

សូមទស្សនារូបភាពខាងក្រោមនេះ៖

YingYing និងអតីតមិត្តប្រុសToomtam
YingYing និងអតីតមិត្តប្រុសToomtam
YingYing និងអតីតមិត្តប្រុសToomtam
YingYing និងអតីតមិត្តប្រុសToomtam
YingYing និងអតីតមិត្តប្រុសToomtam
YingYing និងអតីតមិត្តប្រុសToomtam
អតីតមិត្តប្រុសរបស់ YingYing លោកToomtam
YingYing យំរៀបរាប់ពេលសម្ភាសន៍
YingYing យំរៀបរាប់ពេលសម្ភាសន៍
YingYing យំរៀបរាប់ពេលសម្ភាសន៍
YingYing យំរៀបរាប់ពេលសម្ភាសន៍
YingYing ពេលសម្ភាសន៍
YingYing ពេលសម្ភាសន៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]