អង់គ្លេស៖ ក្រុម Manchester City បានទម្លាក់ក្រុម Schalke ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៧-០ នាទឹកដីកីឡដ្ឋាន ETIHAD Stadium របស់ខ្លួនកាលពីយប់មិញនេះ និងដឹកដៃគ្នាជាមួយ Juventus ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ។ គួរឱ្យដឹងថា កាលពីជើងទី១ នៅទឹកដីរបស់ Schalke ក្រុម Manchester City បាននាំមុខក្រុម Schalke ក្នុងលទ្ធផល ៣-២ រួចរាល់ទៅហើយ ប៉ុន្តែមិនសូវកក់ក្តៅប៉ុន្មានឡើយសម្រាប់លទ្ធផលនេះ។

កីឡាកររបស់ Manchester City

ត្រឡប់មកការប្រកួតជើងទី២ នាទឹកដីរបស់ក្រុម Man City វិញ ក្រុមកំពូលតារាង Premier League មួយនេះ បានស្វាគមន៍ក្រុមភ្ញៀវដោយលទ្ធផលទក់សាច់ ៧-០ ដោយគ្រាប់បាល់របស់ Sergio Aguero ២គ្រាប់ នៅនាទីទី ៣៥ និង ៣៨ និង ១គ្រាប់ទៀតមុនបញ្ចប់តង់ទី១ ដោយកីឡាករ Leory Sane នៅនាទីទី ៤២។ ចូលមកដល់តង់ទី២ ក្រុម Manchester City បានបន្តលត់ក្រុមភ្ញៀវ ៤គ្រាប់បន្ថែមទៀត ដោយគ្រាប់បាល់របស់ Raheem Sterling នៅនាទី ៥៦, Bernado Silva នៅនាទីទី ៧១, Foden នៅនាទីទី ៧៨ និងមួយគ្រាប់ចុងក្រោយដោយកីឡាករ Gabriel Jesus នៅនាទីទី៨៤។

ការប្រកួតរវាង Manchester City និង Schalke

សូមជម្រាបថាយប់នេះ ពានរង្វាន់ UEFA Champions League ក៏មានការប្រកួត ២គូបន្ថែមទៀតដែរ រវាងក្រុម Barcelona ជាមួយ Lyon និង Bayern Munich ជាមួយ Liverpool នៅវេលាម៉ោង ៣ទាបភ្លឺ (ម៉ោងនៅកម្ពុជា)៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖  

ការប្រកួតរវាង Manchester City និង Schalke
ការប្រកួតរវាង Manchester City និង Schalke

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]