កូរ៉េខាងត្បូង៖ កាលពីយប់មិញនេះ តារាចម្រៀង ក៏ដូចជាពិធីករវិទ្យុដ៏មានប្រជាប្រិយភាព លោក Jung Joon Young ត្រូវបង្ខំចិត្តត្រលប់មកប្រទេសវិញជាបន្ទាន់ ខណៈលោកកំពុងថតកម្មវិធី “Wheeled Resturant” របស់ទូរទស្សន៍ tvN ក្រោយពេលប៉ូលីសបានស្វែងរកឃើញ សារឆ្លើយឆ្លងក្នុង Chat Room របស់លោកបានធ្វើរឿងស្មោកគ្រោក លួចបង្កប់កាម៉េរ៉ាថត អំឡុងពេលរួមរ័ក្សជាមួយនារីម្នាក់។

យ៉ាងណាមិញ នៅពេលដែលមកដល់ទឹកដីកូរ៉េភ្លាម អ្នកកាសែត បានចោមរោមថត និងចាំសម្ភាសន៍រូបលោក យ៉ាងច្រើន ដែលធ្វើឲ្យលោកពិបាកនឹងដើររកផ្លូវចេញមកឡានរបស់ខ្លួន។

ខណៈនោះដែរ អ្នកកាសែតបានចោទសួរសំនួរទៅលោកថា តើសារនោះគឺពិតប្រាកដមែនទេ? ក៏ប៉ុន្តែលោក Jung Joon Young បានត្រឹមតែនិយាយថា ខ្ញុំសុំទោសតែប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកកាសែតបន្តសួរទៀតថា ដូច្នេះលោកព្រមទទួលកំហុសតើមែនទេ? ខណៈនោះ Joon Young មិនបានឆ្លើយអ្វីទាំងអស់។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជារឿងដ៏មិនគួរឲ្យជឿសម្រាប់តារាប្រុសរូបនេះ ព្រោះមិននឹកស្មានថា តារារូបសង្ហាម្នាក់នេះ ហ៊ានធ្វើរឿងមិនល្អដល់ថ្នាក់ធ្លាក់ខ្លួនបែបនេះនោះទេ។

គួរបញ្ជាក់ផងដែរថា​ នៅក្នុង Chatroom នោះត្រូវបានប៉ូលីសរកឃើញថា មានសមាជិក BigBang លោក Seungri សមាជិក CN BLue សមាជិក FT Island និងតារាផ្សេងៗទៀត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

Jung Joon Young
សកម្មភាព Jung Joon Young
សកម្មភាព Jung Joon Young
សកម្មភាព Jung Joon Young
សកម្មភាព Jung Joon Young

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]