ភ្នំពេញ៖ កាលពីថ្មីៗនេះ ម្ចាស់ពានរង្វាន់កម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទីមួយនិងទីពីរ ប្អូន ពេជ្រ ថៃ និងប្អូន ទេព ពិសិដ្ឋ ក៏ដូចជាប្អូន ឡុង លីងគ័ង្គ ដែលជាអតីតបេក្ខភាពក្នុងកម្មវិធីនោះ បានចាប់ដៃគ្នាទាំងបីនាក់ថតបទរួមគ្នាដំបូង សម្រាប់រាំលេងពិធីបុណ្យចូលឆ្នាំខាងមុខ។

យ៉ាងណាមិញ សម្រាប់បទថ្មីរបស់អ្នកទាំងបី មិនទាន់បានចេញជាផ្លូវការនោះទេ ក៏ប៉ុន្តែសកម្មភាពក្រៅឆាករបស់ប្អូនទាំង៣ ត្រូវបានគេថតបានហើយ បង្ហោះនៅលើបណ្តាញសង្គម ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងមែនទែន។

ក្នុងនោះដែរ បទថ្មីមួយបទនោះផងដែរ មានចំណងជើងថា “នំបញ្ចុកយាយខ្ញុំ” ដែលមានសាច់ភ្លេង និងអត្ថន័យគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញមិនធម្មតានោះទេ។

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់សកម្មភាពក្រៅឆាកថតបទចម្រៀងនេះ បានធ្វើឲ្យមហាជនជាច្រើន មិនអាចទប់សំណើចបាននោះទេ ព្រោះថាអ្នកទាំងបី ពិតជាស្មើដៃគ្នាមែនទែន ក្នុងការលេងទឹកមុខ ពាក្យសម្តីនៅក្នុង MV បទថ្មីមួយបទនេះ។

យ៉ាងណាក្តី ក្រោយពីបានមើលសកម្មភាពក្រៅឆាក ដ៏ជក់ចិត្តមួយនេះហើយ មហាជន ក៏ដូចជាអ្នកគាំទ្រក៏កំពុងតែទន្ទឹងរង់ចាំទស្សនា MV ផ្លូវការរបស់ប្អូនទាំងបី យ៉ាងអន្ទះសារផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ពេជ្រ ថៃ
ទេព ពិសិដ្ឋ
ឡុង លីងគ័ង្គ
សកម្មភាពក្រៅឆាក
សកម្មភាពក្រៅឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព ពិសិដ្ឋ