ភ្នំពេញ៖ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៩ អ្នកជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងបុគ្គលពាក់ព័ន្ធវិស័យនេះទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ នឹងជួបជុំគ្នានៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកម្មវិធីសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា ២០១៩ (Digital Cambodia 2019) ថ្នាក់ជាតិដំបូង និងធំបំផុតប្រចាំឆ្នាំ ដែលមានរយៈពេល ៣ (បី) ថ្ងៃ។

កម្មវិធីសន្និសីទ និងពិព័រណ៍នេះ ត្រូវបានរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (វិទ្យាស្ថានជាតិ NIPTICT)។ កម្មវិធីសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា ២០១៩ (Digital Cambodia 2019) គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យា និងឌីជីថលធំបំផុតនៅកម្ពុជា និងជាសមិទ្ធផលនៃការរៀបចំ និងសហការគ្នារវាងថ្នាក់ដឹកនាំនៃវិស័យសាធារណៈ និងវិស័យឯកជន ដែលប្តេជ្ញាក្នុងការបង្កើតនូវគ្រឹះឌីជីថល សម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់កម្ពុជា។

កម្មវិធីសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា ២០១៩ នឹងមានវត្តមានវាគ្មិនប្រកបដោយជំនាញច្បាស់លាស់ប្រមាណ ១០០ រូប មានស្តង់តាំងពិព័រណ៍ចំនួនប្រមាណ ១៥០ ស្តង់ និងរំពឹងថានឹងមានអ្នកចូលរួមជាច្រើនរូប។

ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះដោយមានវិទ្យាស្ថានជាតិ NIPTICT កម្មវិធីនេះត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងដោយអន្តរក្រសួងចំនួន ៦ ដែលរួមមាន៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

កម្មវិធីនេះត្រូវបានសហការរៀបចំដោយក្រុមហ៊ុន Sabay Digital Corp. និងក្រុមហ៊ុន Two Way Public Relations និងឧបត្ថម្ភធំដោយប្រតិបត្តិករទូរគមនាគមន៍ធំៗចំនួនពីរគឺក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Viettel និងមានក្រុមហ៊ុន Huawei Technology (Cambodia) និងក្រុមហ៊ុន CFOCN។

កម្មវិធីនេះក៏ទទួលការឧបត្ថម្ភពីក្រុមហ៊ុន Cellcard UnionPay TrueMoney EZECOM Oracle Cisco Systems Smart City Consortium PPC Bank Wing Specialized Bank PayOn Mobile C&C Kilat Events និងដៃគូផ្សេងៗទៀត។

កម្មវិធីសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា ២០១៩ (Digital Cambodia 2019) នេះមានគោលដៅសម្រាប់ការត្រៀមខ្លួនជាស្រេចរបស់កម្ពុជាក្នុងការចាប់យកសេដ្ឋកិច្ចឌីជីថល និងការបង្ហាញនូវការរីកចំរើនប្រកបដោយសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗជាអាទិ៍៖

- ទី១៖ ការបង្កើត Platform ថ្នាក់ជាតិបង្ហាញថាកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងឌីជីថល
- ទី២៖ ជម្រុញអាជីវកម្មបង្កើតថ្មីៗផ្នែកបច្ចេកវិទ្យាឌីជីថល លើកកម្ពស់សហគ្រិនភាព និងនវានុវត្តន៍ឌីជីថល
-ទី៣៖ ផ្លាស់ប្តូរបទពិសោធន៍ ពិភាក្សាអំពីនិន្នាការ និងបញ្ហាប្រឈមក្នុងវិស័យបច្ចេកវិទ្យា និងបញ្ហាផ្សេងៗដែលអាចត្រូវបានដោះស្រាយតាមរយៈបច្ចេកវិទ្យាឌីជីថល
-ទី៤៖ ពិភាក្សាអំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្របខណ្ឌច្បាប់ និងគោលនយោបាយ និងការអប់រំដែលស្របតាមសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា
- ទី៥៖ ផ្តល់ឱ្យសហគ្រិន និងអាជីវកម្មបង្កើតថ្មីក្នុងការអភិវឌ្ឍបណ្តាញទំនាក់ទំនងរបស់ពួកគេ និងជាឱកាសក្នុងការជួបជាមួយក្រុមហ៊ុនផ្តល់មូនិធិប្រកបដោយសកត្តានុពលជាច្រើន។

ដោយមានការគាំទ្រ និងដឹកនាំច្បាស់លាស់ពីមន្ត្រីរាជរដ្ឋាភិបាលសំខាន់ៗ កម្មវិធី Digital Cambodia 2019 នឹងពិតជាអាចសម្រេចបាននូវគោលបំណងខាងលើ។

ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានបង្ហាញនូវចក្ខុវិស័យនៃកម្មវិធីនេះ ដោយផ្តោតលើការតម្រង់ទិសកម្ពុជា ដើម្បីត្រៀមសម្រាប់បញ្ហាប្រឈមនិងកាលានុវត្តភាពនៃសេដ្ឋកិច្ចឌីជីថល។ ជាងនេះឯកឧត្តមបណ្ឌិត មានបំណងបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍ និងរីកចម្រើនវិស័យឌីជីថល ដែលឯកឧត្តមយល់ថាកត្តាខាងលើនេះនឹងផ្តល់ផលជាវិជ្ជមានចំពោះសេដ្ឋកិច្ច និងសង្គម។

ឯកឧត្តមបណ្ឌិត

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលស្គាល់និងគាំទ្រកម្មវិធី Digital Cambodia 2019 នេះតាំងពីដើមរហូតមក ហើយឯកឧត្តមគឺជាថ្នាក់ដឹកនាំកំពូលម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំកំពូលផ្សេងៗទៀតដែលបានប្តេជ្ញា និងជួយជ្រោមជ្រែងក្នុងការដឹកនាំការងារនេះ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ យល់យ៉ាងច្បាស់អំពីតម្លៃនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា។ បច្ចេកវិទ្យាឌីជីថលគឺជាធាតុផ្សំសំខាន់មួយឆ្ពោះទៅកាន់ភាពជោគជ័យការធ្វើពិពិធកម្មសេដ្ឋកិច្ច ពីព្រោះវានឹងបង្កើតលក្ខខណ្ឌសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ច គាំទ្រអនុវិស័យផ្សេងៗ ព្រមទាំងទាក់ទាញអ្នកវិនិយោគ។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានយកចិត្តទុកដាក់ជាខ្លាំងចំពោះកម្មវិធី Digital Cambodia 2019 នេះ ដោយឯកឧត្តមទទួលស្គាល់ថា អ្នកវិនិយោគនឹងបន្តពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា និងបោះទុនវិនិយោគចំពោះការសន្យាជាសហគ្រិន និងគំនិតរបស់ពួក។ ក្រោមការដឹកនាំរបស់ឯកឧត្តម កម្ពុជាបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍យ៉ាងច្រើន ដើម្បីធានាថាបច្ចេកវិទ្យាឆ្អឹងខ្នងរបស់ប្រទេសអាចគាំទ្រកំណើនយ៉ាងឆាប់រហ័សនិងគ្មានដែនកំណត់ក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល។

ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ខិតខំនិងព្យាយាមអស់កម្លាំងកាយចិត្តក្នុងការអនុវត្តផែនការនានា ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទូទាំងប្រទេសកម្ពុជា រួមបញ្ចូលទាំងការពង្រឹងគុណភាព និងភាពអាចទុកចិត្តបាននៃបណ្តាញ និងសេវាទូរគមនាគមន៍។ ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិតធានាថាក្របខណ្ឌគតិយុត្តសម្រាប់គ្រប់គ្រងបណ្តាញនិងសេវាទូរគមនាគមន៍ នឹងអនុញ្ញាតឱ្យវិស័យបច្ចេកវិទ្យាឌីជីថលទាក់ទាញ់ទុនវិនិយោគសម្រាប់ឱកាសសម្រាប់ការវិនិយោគ និងការប្រើប្រាស់ទុនវិនិយោគប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ សូមចូលមើលគេហទំព័ររបស់យើងនៅ www.digitalcambodia.com.kh ឬតាមទំព័រ Facebook: https://www.facebook.com/OfficialDigitalCambodia/.

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]