សៀមរាប៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា មហាសេដ្ឋីស្រុកចិន លោកJack Ma បានធ្វើដំណើរ និងបង្ហាញខ្លួន នៅលើទឹកដីសៀមរាបជាលើកដំបូង ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងរំភើបនៅក្នុងចិត្តយ៉ាងខ្លាំង។

វត្តមានរបស់មហាសេដ្ឋីរូបនេះ ក៏មានមហាជនជាច្រើនបានធ្វើការសរសើរដល់លោកតាមរយៈសកម្មភាព ជាច្រើនចំនុច ដែលមិនដាក់ខ្លួនជាមហាសេដ្ឋី ធ្វើខ្លួនយ៉ាងសាមញ្ញ ក្នុងដំណើរកម្សាន្តរបស់ខ្លួន នៅលើទឹកដីកម្ពុជាជាលើកទី១នេះផងដែរ។ដោយក្នុងនោះមានចំនុចខ្លះៗ ដែលមហាជនចាប់អារម្មណ៍ដូចជា៖

សកម្មភាពJack Ma លើទឹកដីសៀមរាប

១) លោកបានធ្វើការបង្ហាញខ្លួន យ៉ាងសាមញ្ញបំផុតមិនថាសម្លៀកបំពាក់ និងភាពមិនដាក់ខ្លួនជាសេដ្ឋី ដោយលោកបានធ្វើការរាក់ទាក់ និងបង្ហាញស្នាមញញឹម ពេលដើរលេងនៅក្នុងតំបន់ប្រាសាទជាច្រើន នៅលើទឹកដីសៀមរាប។ លើសពីនេះលោកដើរ ដោយគ្មានអង្គរក្ស ឬអ្នកតាមការពារនោះទេ។

២) ទៅដល់ប្រាសាទអង្គរវត្ត លោកបានធ្វើការបង់.ក ជាមួយនឹងក្រមាខ្មែរ បង្ហាញភាពសប្បាយរីករាយ។ ហើយនេះក៏ជាមោទនភាពមួយ ដែលបានបង្ហាញនូវផលិតផលខ្មែរ ទៅឲ្យពិភពលោកបានដឹងផងដែរ។

៣) លោកក៏ត្រូវបានមហាជន ក៏ដូចជាឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ថាលោកជាមនុស្សសុភាពគួរឲ្យគោរព ថ្វីត្បិតលោកជាមហាសេដ្ឋី តែឥរិយាបថរបស់លោកបានបង្ហាញនូវការគោរពផ្តល់តម្លៃយ៉ាងខ្លាំង ពោះប្រាសាទខ្មែរ។មិនត្រឹមតែប៉ុណ្ណោះ លោកបានសួរសំណួរនានា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងប្រាសាទ ក្នុងភាពជាអ្នកចង់ចេះដឹងពិតប្រាកដ និងផ្តល់ការគោរពយ៉ាងជ្រាលជ្រៅចំពោះអង្គរ។

តាមរយៈចំនុច ដែលបង្ហាញពីឥរិយាបទរបស់មហាសេដ្ឋីរូបនេះ ក៏បានធ្វើឲ្យប្រជាជនខ្មែរជាច្រើនពិតជារំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ដែលវត្តមានរបស់លោកបានធ្វើឲ្យមហាជនភាគច្រើននាំគ្នាសរសើរបែបនេះ។ លើសពីនេះទៅទៀត លោកក៏បានបង្ហើបថា នៅក្នុងឱកាសក្រោយលោកនឹងមកលេងម្តងទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Jack Ma មកលេងសៀមរាបលើកដំបូង
Jack Ma បង់.ក ក្រមាខ្មែរ
Jack Ma បង់.ក ក្រមាខ្មែរ
Jack Ma បង់.ក ក្រមាខ្មែរ
Jack Ma បង់.ក ក្រមាខ្មែរ
Jack Ma បង់.ក ក្រមាខ្មែរ
សកម្មភាពJack Ma លើទឹកដីសៀមរាប
សកម្មភាពJack Ma លើទឹកដីសៀមរាប
សកម្មភាពJack Ma លើទឹកដីសៀមរាប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]