ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet (វៀតជេត) នឹងបើកដំណើរការផ្លូវហោះហើរថ្មី២របស់ខ្លួន ខណៈដែលក្រុមហ៊ុនបន្តពង្រីកការហោះហើរក្នុងតំបន់ ដោយជើងហោះហើរនោះ គឺពីទីក្រុងហូជីមិញ (វៀតណាម) ទៅកាន់ទីក្រុងតូក្យូ (ជប៉ុន) និងពីទីក្រុងញ៉ាត្រាំង (Nha Trang) ប្រទេសវៀតណាម ទៅកាន់ទីក្រុងប៊ូសាន (Busan) ប្រទេសកូរ៉េខាងត្បូង។ ដើម្បីអបអរព័ត៌មាននេះ សំបុត្រក្នុងប្រូមូសិនចំនួន ៦៧ ម៉ឺនសន្លឹក នឹងអាចរកជាវបាននៅចន្លោះថ្ងៃទី ១៣ ដល់ទី ១៥ ខែ មីនា ចន្លោះម៉ោង ១២ ថ្ងៃត្រង់ និងម៉ោង ២ រសៀល ដោយមានតម្លៃចាប់ពី ០ ដុល្លារអាមេរិក តាមរយៈគេហទំព័រ www.vietjetair.com

ក្រុមហ៊ុនអាកាសចរណ៍ Vietjet

ផ្លូវហោះហើរថ្មីទាំង ២ នេះ មានគោលបំណងភ្ជាប់ប្រទេសវៀតណាម និងតំបន់នេះ ជាមួយនឹងទីក្រុងដ៏មានប្រជាប្រិយភាពគឺទីក្រុងតូក្យូ និងប៊ូសាន ហើយការបើកជើងមេឃថ្មីនេះនឹងជួយបង្កើនការធ្វើដំណើរបែបអាជីវកម្ម និងទេសចរណ៍ ក៏ដូចជាធ្វើសមារហ័រណកម្មក្នុងតំបន់។ ជើងហោះហើរទាំង ២ នេះ នឹងចាប់ផ្តើមនៅថ្ងៃខែមិថុនា ដើម្បីបង្ហាញពីភាពខ្លាំងបន្ថែមទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទៅលើការផ្តល់ការហោះហើរប្រកបដោយសុវត្ថិភាព និងមានអត្ថប្រយោជន៍ ក្នុងប្រទេសវៀតណាម និងកន្លែងផ្សេងទៀត។

សំបុត្រក្នុងប្រូមូសិននេះ មានប្រសិទ្ធភាពសម្រាប់រាល់ជើងហោះហើរអន្តរជាតិទាំងអស់របស់ Vietjet ទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ សិង្ហបុរី ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងកម្ពុជា ក៏ដូចជាផ្លូវហោះហើរក្នុងស្រុករបស់ថៃ។ សំបុត្រដែលជាវក្នុងអំឡុងប្រូមូសិននេះមានសុពលភាពសម្រាប់ការធ្វើដំណើរនៅចន្លោះថ្ងៃទី ១៤ ខែឧសភា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ មិនរាប់បញ្ចូលថ្ងៃវិស្សមកាល។

ជាមួយនឹងការមានបណ្តាញនៃជើងហោះហើរក្នុងស្រុកចំនួន ៣៩ និងអន្តរជាតិចំនួន ៦៩ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ប្រតិបត្តិការហោះហើរប្រកបដោយសុវត្ថិភាព ជាមួយនឹងការមានអត្រាដ៏គួរឲ្យជឿជាក់ផ្នែកបច្ចេកទេសដល់ទៅ ៩៩,៦៤ ភាគរយ ដែលជាអត្រាខ្ពស់បំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងនាមជាសមាជិកពេញសិទ្ធិរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ក្រុមហ៊ុន Vietjet បានវិញ្ញាបនបត្រសវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) របស់ IATA និងត្រូវបានផ្តល់ចំណាត់ថ្នាក់ផ្កាយ ៧ ដែលជាចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុតរបស់ពិភពលោកពីអង្គភាពអង្កេតក្រុមហ៊ុនហោះហើរ AirlineRatings៕

(*) មិនរាប់បញ្ចូលពន្ធ និងតម្លៃផ្សេងៗ

អ្នកដំណើររបស់ Vietjet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]