ចិន៖ វីដេអូតែងមុខ ប្រែកាយទៅជាមនុស្សស្រីរបស់ប៉ូលិសម្នាក់ បានល្បីកក្រើកពេញបណ្តាញសង្គម។

វីដេអូនេះត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីសប្តាហ៍មុន ក្នុងគោលបំណងចង់អប់រំ និងដាស់តឿនឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជនក្លែងបន្លំ ដែលប្រើប្រាស់រូបភាពក្លែងក្លាយក្នុងការបោកយកប្រាក់នៅលើអ៊ីនធើណេត ជាពិសេសនៅក្នុងប្រទេសចិនតែម្តង។

យោងតាមវីដេអូខាងក្រោមបានឱ្យដឹងថា ប៉ូលិសម្នាក់ឈ្មោះ Xie Junhui បានពាក់សក់ និងផាត់មុខមើលទៅប្រៀបដូចជាស្រីស្អាតម្នាក់អីចឹង។ ក្រោយមកក៏មានប៉ូលិសម្នាក់ទៀតបានវ៉ៃខ្នោះរូបគេដោយនិយាយថា៖

«សូមមានការប្រុងប្រយ័ត្ន នៅពេលធ្វើការណាត់ជួបគ្នាតាមអនឡាញ ហើយសូមប្រយ័ត្នពួកក្លែងបន្លំបោកប្រាក់គេតាមបណ្តាញសង្គម។» 

លោកប៉ូលិស Xie Junhui ប្រែកាយជាស្រី

បន្ទាប់មក ខណៈពេលមានមនុស្សម្នាជាច្រើនបានសរសើរនូវវីដេអូអប់រំមួយនេះ ស្រាប់តែមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិ (Comment) បែបលេងសើចថា៖

«ខ្ញុំសង្ឃឹមថា គាត់អាចនឹងបង្ហោះវីដេអូក្រោយ បង្រៀនពីរបៀបផាត់មុខ។»

«ប៉ូលិសម្នាក់នេះ ពិតជាអស្ចារ្យ និងមានគំនិតច្នៃប្រឌិតពិតមែន។»

យោងតាមសម្តីរបស់សមត្ថកិច្ចបានឱ្យដឹងថា វីដេអូនេះគឺគ្រាន់តែផ្នែកមួយក្នុងការដាក់តឿនឱ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះជនមិនស្គាល់មុខ នៅពេលដែលពួកគេស្គាល់គ្នាតាមបណ្តាញសង្គមតែប៉ុណ្ណោះ។

គួរឱ្យដឹងផងដែរ នៅក្នុងប្រទេសចិន មានជនឆបោកជាច្រើនដែលតែងតែក្លែងបន្លំធ្វើជាស្រីស្អាតដើម្បីបោកយកលុយប្រុសៗ។ ភាគច្រើនជនរងគ្រោះទាំងនោះ គឺសុទ្ធតែជាបុរសដែលត្រូវចាញ់បោកពួកជនខិលខូច ដោយឱ្យពួកគេផ្ញើប្រាក់តាម WeChat និងបណ្តាញសង្គមផ្សេងៗទៀត៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

លោកប៉ូលិស Xie Junhui ប្រែកាយជាស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]