ម៉ាឡេស៊ី៖ Mrida Kaul គឺជាសិស្សស្រីសញ្ជាតិស្វីសម្នាក់ មានអាយុ២២ឆ្នាំ ដែលបានផ្លាស់ប្តូរការសិក្សាមករៀននៅក្នុងទីក្រុង Peneng ប្រទេសម៉ាឡេស៊ី។ ហើយថ្មីៗនេះ នាងសម្រេចចិត្តជ្រើសយកផ្លូវធ្វើអត្តឃាតសម្លាប់ខ្លួន ដោយការហក់ចុះពីលើអគារខុនដូដែលនាងស្នាក់នៅ បន្ទាប់ពីនាងបានប្រលងធ្លាក់ ស្របពេលដែលសង្សារនាងក៏បានក្បត់ចិត្តទៅយកស្រីថ្មីចោលនាងបាត់ទៀត។ នេះបើយោងតាមការបញ្ជាក់របស់សារព័ត៌មានម៉ាឡេស៊ីមួយចេញផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។

សិស្សស្រីដែលជាជនរងគ្រោះ

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ៩ ខែ មីនា  វេលាម៉ោង៨:៤៥នាទីយប់ ដែលគេឃើញនារីរងគ្រោះឈររាំអាក្រាតកាយនៅយ៉រខាងមុខបន្ទប់ ដោយមានចាក់ចម្រៀងស្រងូតស្រងាត់។ បន្ទាប់មកនាងបានយកថង់សម្រាមគប់ចេញពីខុនដូជាន់ទី៤ដែលនាងស្នាក់នៅ។ មួយសន្ទុះក្រោយមក នាងក៏បានលោតចេញពីបន្ទប់ ហើយក៏បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង។

ពេលនោះមានសន្តិសុខម្នាក់បានឃើញសាកសពជនរងគ្រោះដេកស្លាប់នៅនឹងកន្លែងកើតហេតុ  គាត់ក៏បានប្រញាប់ប្រញាល់ខលហៅប៉ូលិសក្នុងតំបន់។ នៅពេលប៉ូលិសមកដល់ ពួកគេក៏បានបំបុកទ្វារចូលក្នុងបន្ទប់ទ្វារជនរងគ្រោះ ហើយក៏ឃើញរបស់របរក្នុងបន្ទប់ធ្លាក់រាយប៉ាយពេញឥដ្ឋ។

បើយោងតាមការអះអាងរបស់មិត្តភក្តិជិតស្និទិ្ធរបស់នារីរងគ្រោះបានបញ្ជាក់ថា សង្សាររបស់ Mrida បានធ្វើឲ្យនាងមានសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ព្រោះគេបានក្បត់នាងទៅជ្រើសយកនារីដទៃ។ មិនតែប៉ុណ្ណោះ Mrida តែងតែខ្វែងគំនិតគ្នាជាមួយនឹង Subang ដែលជាមិត្តស្នាក់នៅក្នុងបន្ទប់ជាមួយនាង។ មិនយូរប៉ុន្មាន នាងបានបាក់ទឹកចិត្តនេះរឹតតែខ្លាំង ក្រោយដឹងពីលិទ្ធផលការប្រលងរបស់នាងត្រូវបានធ្លាក់។ Mrida ពិតជាមានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំងក្នុងអំឡុងពេលនោះ៕

ទិដ្ឋភាពក្នុងបន្ទប់ក្រោយជនរងគ្រោះធ្វើអត្តឃាត
ទិដ្ឋភាពក្នុងបន្ទប់ក្រោយជនរងគ្រោះធ្វើអត្តឃាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]