នេះគឺជាការរត់ប្រណាំងយ៉ាងស្វិតស្វាញបំផុត ក្នុងពិភពលោក។ ក្នុងការរត់ប្រណាំងមួយនេះមាន ឧបសគ្គជាច្រើនដែលត្រូវឆ្លងកាត់ ដូចជា រលាកភ្លើង រលាត់ស្បែក ស្នាមជាំពេញខ្លួន ហើយជាងនេះទៅទៀតនៅមាន ឆ្លងលួសអគ្គីសនីយថែមទៀតផង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មានអ្នកចូលរួមប្រកួតរាប់ពាន់នាក់ ដែលការរត់ប្រណាំងមានចម្ងាយ ១២.៨៧គីឡូម៉ែត្រ ដែលត្រូវរត់ឆ្លងកាត់តាមផ្លូវភក់ វារលើស្មៅដែលមានបន្លាលួសនៅពីលើ ហើយនៅមានភ្លើង និងទឹកកក ថែមទៀត ដើម្បីទៅដល់គោលដៅ។ ជារៀងរាល់ឆ្នាំមានអ្នកចូលរួមជាង ៥ពាន់នាក់ ហើយមួយភាគបីនៃពួកគេ មិនអាចទៅដល់ទីដែលបានកំណត់នោះទេ។ ឆ្នាំនេះគេបានប្រារព្ធឡើងកាលពីថ្ងៃទី២៤ ខែមករា ដែលមានទីតាំងនៅភូមិ Perton ទីក្រុង Staffordshire ចក្រភពអង់គ្លេស ដែលបានរៀបចំកម្មវិធីឲ្យកាត់តែមានការចាប់អារម្មណ៍ ដែលបានធ្វើនៅលើទីធ្លាដែលទឹកកក ទើបនឹងរលាយ។ អ្នកដឹងនាំកម្មវិធីមានឈ្មោះថា Mouser Wilson ដែលដឹកនាំបេក្ខជនចំនួន៥០០០នាក់ បើកកម្មវិធី។

អ្នកចូលរួមប្រកួតខ្លះនិយាយថា ការរត់ប្រណាំងនេះមានការលំបាកជាង គេហាត់ទាហានទៅទៀត។ តែវាពិតជាពិសេសណាស់ គឺមានតែកន្លែងនេះតែមួយគត់ ដែលបានរៀបចំការរត់ប្រណាំងដ៏អស្ចារ្យនេះឡើង នេះជាហេតុដែលមានមនុស្សជាច្រើន មកពីទូទាំងពិភពលោកមកចូលរួម ហើយជារៀងរាល់ឆ្នាំកម្មវិធីតែងតែប្លែក ដែលរៀបចំដោយលោក Gallipoli ។ លោក Gallipoli គឺជាទាហានម្នាក់កាលពីសង្គ្រាមលោកលើកទី១។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការរត់ប្រណាំងនេះ? សូមទស្សនារូបភាព និងវីដេអូរត់ប្រណាំងខាងក្រោម៖



















វីដេអូ កាលពីឆ្នាំមុន

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]