ចិន៖ គ្រាន់តែស្ងប់ស្ងាត់រឿងរ៉ាវ គេចពន្ធមិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ នាង Fan BingBing បានលេចលឺរឿងអាស្រូវថ្មីមួយទៀតហើយ ដែលត្រូវគេ លួចថតបានទាំងកណ្តាលយប់។

ក្នុងនោះដែរ តាមប្រភពព័ត៌មាន Sina ប្រទេសចិន បានឲ្យដឹងថា អ្នកលួចថតបានសកម្មភាពនាង Fan BingBing នៅជាមួយបុរសមិនស្គាល់មុខម្នាក់ កាលពីយប់ថ្ងៃទី៦ ខែមិនាកន្លងទៅថ្មីៗនេះ។

មិនត្រឹមតែប៉ុណ្ណោះ ប្រភពបន្តបានឲ្យដឹងទៀតថា បុរសនោះមានវ័យប្រហែលជា ៦០ ឆ្នាំ ហើយអ្នកទាំងពីរថែមទាំងធ្វើសកម្មភាពឱបថើបគ្នា នៅកណ្តាលផ្លូវថែមទៀតផង។ លុះក្រោយមក នាង Fan BingBing ក៏ដើរចូលឡានបាត់ទៅ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្របានសន្និដ្ឋានថា បុរសដែល Fan BingBing នៅជាមួយនោះ ប្រាកដជាមិនមែនសង្សាររបស់នាងនោះទេ ព្រោះថាសង្សាររបស់នាង មានវ័យក្មេងជាងបុរសម្នាក់នោះ ដូច្នេះនាងច្បាស់ណាស់ ដែលមានទង្វើក្បត់សង្សាររបស់ខ្លួន។

ក៏ប៉ុន្តែ ចំណែកឯមតិរបស់មហាជនមួយចំនួនផ្សេងទៀត បានចេញមុខបដិសេធថា នារីម្នាក់នោះ ប្រហែលជាមិនមែនជា Fan BingBing នោះទេ ព្រោះនារីម្នាក់នោះ ពាក់ម៉ាស់ ដូច្នេះហើយ គ្រប់គ្នាមិនអាចច្បាស់ថាជា តារាសម្តែង Fan BingBing បាននោះទេ។ ម៉្យាងវិញទៀត នៅពេលនេះ នាង Fan BingBing មានសក់ខ្លីហើយ ក៏ប៉ុន្តែនារីដែលគេថតបាននោះ មានសក់វែង។

ទោះជាយ៉ាងណាក្តី សម្រាប់រឿងអាស្រូវមួយនេះ នៅតែជាមន្ទិលសង្ស័យរបស់មហាជននៅឡើយ។ ឯចំណែកសាមីខ្លួនវិញ ក្រោយពីផ្ទុះរឿងនេះកើតឡើង រូបនាងមិនទាន់បានចេញមុខបកស្រាយជុំវិញបញ្ហានេះនៅឡើយនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Fan BingBing
Fan BingBing ពេលនេះមានសក់ខ្លី
Fan BingBing ជាមួយសង្សារ
រូប​ Fan BingBing ដែលគេលួចថតបាន
រូប​ Fan BingBing ដែលគេលួចថតបាន
រូប​ Fan BingBing ដែលគេលួចថតបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]