កូរ៉េខាងត្បូង ៖ មួយរយៈក្រោយមកនេះ ផលិតកម្ម YG ហាក់ដូចជា ជួបប្រទះនូវបញ្ហាចម្រូងចម្រាស់ជាច្រើន ប៉ុន្តែពួកគេនៅតែអាច រក្សាតម្លៃភាគហ៊ុនបានយ៉ាងល្អ។

ប៉ុន្តែអ្វីដែលធ្វើឲ្យ មហាជនភ្ញាក់ផ្អើលបំផុតនោះគឺ នៅថ្ងៃទី ១២ ខែមីនានេះ ភាគហ៊ុនរបស់ YG ស្រាប់តែធ្លាក់ចុះខ្លាំង រហូតដល់ ១៤ភាគរយភ្លាមៗ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។

ជាការពិតណាស់ បញ្ហានេះត្រូវបានសារព័ត៌មានកូរ៉េ លើកឡើងថា វាកើតឡើងបន្ទាប់ពីការប្រកាស ការចាកចេញពីសិល្បៈរបស់ Seungri ដែលចាប់ផ្ដើមធ្វើឲ្យ អ្នកកាន់ភាគហ៊ុនតូចៗ ចាប់ផ្ដើមលក់ភាគហ៊ុនរបស់ខ្លួន ដោយគិតថា វាជាវិធីល្អបំផុត ដើម្បីកុំឲ្យពួកគេខាតបង់ ច្រើនជាងនេះ ប្រសិនបើផលិតកម្ម នៅតែប្រឈមមុខនឹងបញ្ហាច្រើន។

ទោះបីជាយ៉ាងនេះក្ដី នេះមិនមែនជាលើកទី១ ឡើយសម្រាប់បញ្ហាចម្រូងចម្រាស នៅក្នុងផលិតកម្មដ៏ល្បីមួយនេះ។ ក្រុមអ្នកគាំទ្រជឿជាក់ថា ផលិតកម្មនៅតែអាចដោះស្រាយ និងស្រោចស្រង់ភាគហ៊ុនរបស់ខ្លួន ឲ្យស្ថិតនៅក្នុងសភាពដើមវិញឆាប់ៗនេះ។ ដូច្នេះសូមប្រិយមិត្តធ្វើការតាមដាន ជាបន្តទៅទៀត៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Seungri និង Yang Hyun Suk
រូបភាព Seungri
រូបភាព Seungri
រូបភាព Seungri
រូបភាព Seungri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]