ចិន៖ បុរសស្រវឹងស្រាជនជាតិចិនម្នាក់ ថ្មីៗនេះបានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើន អស់សំណើច និងហួសចិត្តយ៉ាងខ្លាំង ក្រោយឈប់ម៉ូតូឈរឈ្លោះជាមួយនឹងសត្វឆ្កែអនាថាមួយក្បាលនៅចិញ្ចើមផ្លូវ ទាំងកណ្តាលយប់ស្ងាត់ឈឹង។

រូបភាពក្នុងយប់កើតហេតុ

បើយោងតាមប្រភពសារព័ត៌មានចិន សៀងហៃអ៊ីស ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៣ មីនា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅលើដងផ្លូវមួយកន្លែង ក្នុងទីក្រុង Changshu ខេត្ត Jiangsu ប្រទេសចិន ខណៈទើបតែទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយវីដេអូឃ្លីបមួយនេះ ត្រូវបានគេយកមកបង្ហោះចែកចាយ។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបថតជាប់ដោយកាម៉េរាសុវត្ថិភាពក្នុងថ្ងៃកើតហេតុនោះ គេឃើញបុរសស្រវឹងស្រា ដែលត្រូវបានគេស្គាល់ឈ្មោះថា Shao ខាងលើនេះ បានឈប់ម៉ូតូនៅចិញ្ចើមផ្លូវទាំងងក់ងើកតែម្នាក់ឯង។ ក្រោយមកក៏ស្រាប់តែ លេចមុខឆ្កែអនាថាមួយក្បាលរត់មកព្រុសដេញគាត់ ដែលធ្វើឲ្យលោក Shao កំពុងតែស្រវឹងស្រឿងៗផងនោះ អត់មិនបាន ក៏ស្រែកជេរឆ្កែវិញ។

រូបភាពក្នុងយប់កើតហេតុ

ប្រភពដដែលបន្តថា រយៈពេលជាងកន្លះម៉ោងឯណោះ ដែលលោក Shao បាននៅតតាំងឈ្លោះជាមួយឆ្កែ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ នៅពេលដែលឆ្កែរត់ចូលមកខាងរបងបាំងផ្លូវ លោក Shao ថែមទាំងឡើងជិះម៉ូតូបំបុករបង បំណងចង់បុកឆ្កែនោះ ដែលមើលទៅលោកហាក់បីដូចមិនចង់ចុះចាញ់ ហើយក៏មិនចង់ឲ្យឆ្កែនោះគេចខ្លួនបានដោយងាយៗឡើយ។

យ៉ាងណាមិញ ដោយសារតែសំឡេងរំខានមួយនេះ ក៏បានធ្វើឲ្យអ្នកនៅខាងក្នុងរបងទ្រាំមិនបាន ក៏បានទូរស័ព្ទរាយការណ៍ទៅប៉ូលិសក្នុងតំបន់ ដើម្បីឲ្យមកជួយធ្វើអន្តរាគមន៍តែម្តង។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីមន្រ្តីប៉ូលិសបានចុះទៅដល់កន្លែងកើតហេតុ ក៏បានចាប់ឃាត់ខ្លួនលោក Shao ទៅសួរនាំផងដែរ។

អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះរឿងមួយនេះ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពក្នុងយប់កើតហេតុ
រូបភាពក្នុងយប់កើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]