បរទេស៖ តារាចម្រៀង Rap ល្បីឈ្មោះ Nicki Minaj បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់មានការខឹងសម្បារយ៉ាងខ្លាំង ដោយនាងបានបញ្ឈប់ការសម្តែង Concert ទាំងតក់ក្រហល់កាលពីថ្ងៃទី០៩ ខែមិនា នៅក្នុងប្រទេសបារាំង ដោយនេះគឺជាលើកទី២ហើយដែរ Nicki ធ្វើបែបនេះ។

ក្រោយកម្មវិធី Concert បានបញ្ចប់ទាំងតក់ក្រហល់ បានធ្វើឲ្យអ្នកទស្សនាជាច្រើននាក់នៅទីនោះសម្តែងការមិនពេញចិត្ត ហើយបាននាំគ្នាស្រែកឈ្មោះ Cardi B ដែលជាតារាចម្រៀង Rap និងជាគូសត្រូវរបស់ Nicki Minaj លាន់ពេញ កន្លែង Concert ។

ជាមួយគ្នានេះដែរ Nicki Minaj បានចេញមកសុំទោសចំពោះកំហុសឆ្គងរបស់ខ្លួន និងប្រាប់ពីហេតុផលយ៉ាងដូច្នោះថា

« អ្នកទាំងអស់គ្នា ខ្ញុំចង់ប្រាប់ថាការដែលត្រូវបញ្ឈប់ការសម្តែងភ្លាមៗ ប្រៀបដូចជាការបោះចោលថវិកា នៃការរៀបចំកម្មវិធីទទេរអីចឹង ហើយថែមទាំងធ្វើឲ្យហ្វេនៗគ្រប់គ្នាមានការខឹងសម្បារទៀត ទាំងនេះមិនមែនជាអ្វីដែលខ្ញុំចង់ឲ្យកើតឡើងទេ។

ខ្ញុំចូលចិត្តការសម្តែងនៅចំពោះមុខហ្វេនៗ ខ្ញុំរំភើបរាល់ពេលឡើងសម្តែងជាងអ្នកទាំងអស់គ្នាទៅទៀត។ Concert ២ដងហើយ ដែលមានបញ្ហាខាងបច្ចេកទេសនៅទីតាំងដែលយើងមិនធ្លាប់រៀបចំកម្មវិធីពីមុនមក ពួកយើងបានព្យាយាមកែប្រែបញ្ហាហើយ ប៉ុន្តែចរន្តភ្លើងនៅតែមិនគ្រប់គ្រាន់។

ពួកគេមិនបានប្រាប់ខ្ញុំនិងក្រុមការងារមុនឡើយ តែបែរជាមកប្រាប់រយៈពេល៣ម៉ាងមុននឹងកម្មវិធីចាប់ផ្តើម។ ពេលដែលខ្ញុំមកសាកសម្លេងគេប្រាប់ថាមិនមានបញ្ហាទេ តែចុងក្រោយនៅតែកើតរឿងបែបនេះទាល់តែបាន»៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

Nicki Minaj
Nicki Minaj
Nicki Minaj
Cardi B
Cardi B
Cardi B

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]