ខេត្តកណ្តាល ៖ ជន​ល្មោភកាម​ម្នាក់​បាន​ត្រូវ​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ធ្វើការ​ឃាត់ខ្លួន​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​ជនសង្ស័យ​បាន​ប្រើ​ល្បិច​ល្បួង​ក្មេង​ស្រី​បបួល​ទៅ​មើល​គេ​ជល់​មាន់ រួច​ដឹក​យក​ទៅ​រំលោភ​ក្នុង​ព្រៃ​បាន​សម្រេច​តែ​ម្តង ដែល ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​៣០​នាទី ចំណុច​ភូមិ​ត្រាំ​ង​លើ ឃុំ​តា​ឯក ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល និង​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩ ។

ជន​រង​គ្រោះ​មាន​អាយុ​៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ក្នុង​បន្ទុក មាន​ទីលំនៅ ខេត្តកណ្តាល ។ ឪពុក​ឈ្មោះ អ អ អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ។ ម្តាយ​ឈ្មោះ យ ស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ធី ម៉េ អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​កំពុង​អង្គុយ​លេង​នៅផ្ទះ​យាយ​ខេ​ង ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​កង់​ទៅ​ជួប​ជន​រង​គ្រោះ ហើយ​បបួល​ជន​រង​គ្រោះ​ដោយ​កុហក់​ថា​«​ម៉ោះ​ទៅ​មើល​គេ​ជល់​មាន់​» ពេល​នោះ​ជន​រង​គ្រោះ​ក៏​ឡើង​ជិះ​កង់​ពីមុខ​ជនសង្ស័យ រួច​ជនសង្ស័យ​ជិះ​ឌុ​ប​ជន​រង​គ្រោះ​ទៅ​ក្នុង​ព្រៃ​ចម្ការ​ស្វាយ ពេល​ទៅ​ដល់​ជនសង្ស័យ​ធ្វើ​សកម្មភាព​ដោយ​យក​ម្រាមដៃ​រុកចូល​ប្រដាប់​ភេទ​ជន​រង​គ្រោះ បន្ទាប់​មក​ជនសង្ស័យ​យក​ប្រដាប់​ភេទ​របស់​ខ្លួន​ដាក់​ប្រដាប់​ភេទ​ជន​រង​គ្រោះ​រហូត​ចេញ​ទឹកកាម​លើ​ជន​រង​គ្រោះ ។

ដល់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩ ទើប​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។ កម្លាំង​ផ្នែក​យុត្តិធម៌​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ត​ចាក់​ការ​តាម​នីតិវិធី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]