កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ថ្មីៗនេះ ក្រុមអ្នកនិយាយលេងអ៊ីនធើណែតជាច្រើន បាននាំគ្នានិយាយអំពី ការវិលត្រលប់មកវិញ នូវអាល់ប៊ុមចម្រៀងថ្មីរបស់ BTS សូម្បីតែសារព័ត៌មានកូរ៉េ ក៏បានដាក់ចំណាប់អារម្មណ៍ ទៅលើរឿងនេះមិនតិចដែរ។

ជាក់ស្ដែង កាលពីយប់មិញនេះ ផលិតកម្ម BigHit ក៏ស្រាប់តែចេញសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់ពីថ្ងៃ Come Back និងឈ្មោះអាល់ប៊ុមថ្មីរបស់ BTS ដើម្បីបញ្ចប់ការសង្ស័យទាំងឡាយ របស់មហាជន។

ក្នុងសេចក្ដីថ្លែងការណ៍របស់ BigHit បានបញ្ជាក់ថា BTS និងធ្វើការ Come Back អាល់ប៊ុមថ្មី ដែលមានឈ្មោះថា Map of the Soul: Persona នៅថ្ងៃទី ១២ ខែមេសា ខាងមុខនេះ ដែលអាល់ប៊ុមចម្រៀងនេះ នឹងត្រូវបានដាក់ Pre-Order ចាប់ពីថ្ងៃទី ១៣ ខែមីនា នេះតទៅ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព អាល់ប៊ុមថ្មីរបស់ BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]