កំពត៖ ក្រោយពីចាំដៃស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំ តារាសម្តែងដ៏មានប្រជាប្រិយភាពអ្នកនាងកុល ដាវី និងលោកសុខ រក្សា បានសម្រេចចិត្តចូលរោងការកាលពីពេលថ្មីៗនេះ ដែលមានការចូលរួមអបអរ ក៏ដូចជាសរសើរពីស្នេហា ដែលអ្នកទាំង២បានថែរក្សាជាច្រើនឆ្នាំ។

ក្រោយពីរៀបការរួចបានប៉ុន្មានថ្ងៃ គូស្វាមីភរិយាថ្មីមួយគូនេះ ក៏បានបណ្តើរគ្នាទៅក្រេបទឹកឃ្មុំនៅក្នុងប្រទេស នៅលើទឹកដីខេត្តកំពត ដោយមិនទៅណាឆ្ងាយដូចគូដទៃនោះទេ។ 

នៅក្នុងនោះដែរ ពួកគេក៏បានបង្ហាញនូវភាពផ្អែមល្ហែម ភ្ជាប់ជាមួយសារដ៏ផ្ហែមល្ហែមយ៉ាងដូច្នោះថាមើ៖«មកក្រេបទឹកឃ្មុំក្នុងស្រុក ទេសភាពស្អាតខ្លាំងណាស់ កំពតកំពូលដួងចិត្ត ត្រជាក់ភ្នែក រឹតតែត្រជាក់ដល់បេះដូងទៀតព្រោះមានប្តីសម្លាញ់នៅក្បែរអូនគ្រប់ពេល»។

រាល់រូបភាពដែលពោរពេញដោយស្នាមញញឹម របស់តារាប្រុសស្រីមួយគូនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើននៅតែពេញចិត្ត និងសរសើរដល់ពួកគេជានិច្ច ដែលខំតស៊ូគ្រប់យ៉ាង មិនចោលគ្នា ទោះមានបញ្ហាអ្វីក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏បាននាំគ្នាជូនពរដល់ស្វាមីភរិយាថ្មីមួយគូនេះ ឲ្យស្រលាញ់គ្នាដល់ចាស់ និងឆាប់មានកូន ក្រោមចំណងដៃជាមួយគ្នាផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ដំណើរកម្សាន្តរបស់ កុល ដាវី ក្រោយរៀបការ
ដំណើរកម្សាន្តរបស់ សុខ រក្សា
ដំណើរកម្សាន្តរបស់ កុល ដាវី ក្រោយរៀបការ
ដំណើរកម្សាន្តរបស់ កុល ដាវី ក្រោយរៀបការ
ដំណើរកម្សាន្តរបស់ កុល ដាវី និងស្វាមី ក្រោយរៀបការ
ដំណើរកម្សាន្តរបស់ កុល ដាវី និងស្វាមី ក្រោយរៀបការ
ដំណើរកម្សាន្តរបស់ កុល ដាវី និងស្វាមី ក្រោយរៀបការ
ដំណើរកម្សាន្តរបស់ កុល ដាវី និងស្វាមី ក្រោយរៀបការ
ដំណើរកម្សាន្តរបស់ កុល ដាវី និងស្វាមី ក្រោយរៀបការ
ដំណើរកម្សាន្តរបស់ កុល ដាវី និងស្វាមី ក្រោយរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ រក្សា